អភិវឌ្ឍដោយក្រុមហ៊ុន Korea Aerospace Industries (KAI)យន្តហោះជំនាន់ក្រោយ នៅក្នុងគម្រោងមួយផ្នែកដែលគាំទ្រដោយប្រទេសឥណ្ឌូនេស៊ីត្រូវបានរចនាឡើងដែលមានតម្លៃថោកជាងនិងមិនសូវបំបាំងកាយដើម្បីជាជម្រើសផ្សេងជំនួសយន្តហោះ F-35 ផលិតដោយសហរដ្ឋអាម៉េរិកដែលមានតំលៃថ្លៃហើយដែលកូរ៉េខាងត្បូងពឹងផ្អែកខ្លាំង។
រដ្ឋបាលកម្មវិធីលទ្ធកម្មការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគំរូ ដែលមានឈ្មោះថា KF-21 បានហោះឡើងលើមេឃនៅម៉ោង ៣៖៤០រសៀលពីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងសាឆឹន (Sacheon) ភាគអាគ្នេយ៍ ហើយបានហោះប្រហែល ៣០ នាទី។
កូរ៉េខាងត្បូងបានបង្ហាញគំរូនៃយន្តហោះ KF-21 កាលពីខែមេសាឆ្នាំមុន ដោយសាទរយន្តហោះនេះថាជាឆ្អឹងខ្នងនាពេលអនាគតនៃកងទ័ពអាកាសរបស់ខ្លួននិងជាជំហានឆ្ពោះទៅរកឯករាជ្យភាពយោធាកាន់តែខ្លាំងសម្រាប់សម្ពន្ធមិត្តអាម៉េរិកនៅអាស៊ីខាងជើង។
គូរបញ្ជាក់ថា៖ ក្នុងឆ្នាំ ២០១៤ កូរ៉េខាងត្បូងនិងឥណ្ឌូណេស៊ីបានព្រមព្រៀងរួមគ្នាអភិវឌ្ឍយន្តហោះនេះក្នុងគម្រោងមួយដែលមានតម្លៃ ៨,១ ទ្រីលានវ៉ុន (៦,១ ពាន់លានដុល្លារ)ដោយទីក្រុងហ្សាការតាយល់ព្រមចំណាយមួយភាគប្រាំនៃការចំណាយទាំងអស់។ប៉ុន្តែនៅឆ្នាំ ២០១៨ ឥណ្ឌូនេស៊ីបានស្វែងរកការចរចាឡើងវិញនូវកិច្ចព្រមព្រៀងនេះ ដើម្បីបន្ធូរបន្ថយសម្ពាធលើទុនបម្រុងបរទេសរបស់ខ្លួន ហើយក្រោយមកបានស្នើឱ្យបង់ចំណែករបស់ខ្លួនក្នុងទម្រង់នៃការដោះដូរទំនិញគ្នាដោយមិនប្រើលុយ។
សូមបញ្ជាក់ថា៖ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកាថា ទីក្រុងហ្សាការតានឹងរក្សាការសន្យារបស់ខ្លួនក្នុងការបង់ថ្លៃ ២០ ភាគរយនៃថ្លៃដើមនៃការអភិវឌ្ឍរួមទាំងការទូទាត់ជាទំនិញសម្រាប់មួយភាគបីនៃចំណែករបស់ខ្លួន ទោះបីជាពួកគេមិនទាន់បានកែសម្រួលកិច្ចសន្យាជាផ្លូវការក៏ដោយ៕
យន្តហោះគំរូ KF-21 ហោះសាកល្បងដោយជោគជ័យ
