Connect with us

ព័ត៌មានទាន់ហេតុការណ៍

កាន់តែក្តៅទៀតហើយក្រោយ​ចិន​ព្រមាន នាវា​ចម្បាំងជើងទឹក​អាម៉េរិក​១គ្រឿងបាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

Soeun 20 July 2022 ប៉េកាំង៖​កាលពី​ថ្ងៃ​ពុធ​ទី​២០​ក​កក្កដា ឆ្នាំ២០២២​យោ​​ធា​ចិនបានអះអាងថា​​ សហរដ្ឋ​អាម៉េរិក​ជា​«​អ្នកបង្ក​ហានិភ័យ​សន្តិសុខ​»          ​មួយ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយសារតែ​ការ​បង្ករឿង​ជា​ញឹកញយ​របស់ខ្លួន​នៅ​ទីនោះ​ បន្ទាប់​ពី​នាវាចម្បាំង​អាម៉េរិក​មួយ​បើក​កាត់​ផ្លូវទឹក​ដែល​ខណ្ឌ​ចែក​ចិនដីគោក​និង​កោះ​សេរីនិយម​តៃវ៉ាន់​។​​កង​នា​វាទី​ប្រាំពីរ​របស់​អាម៉េរិក​បាន​និយាយថា   នាវា​ពិឃាត​USS Benfold​បាន​ធ្វើការ​បើកបរ​«​តាម​ធម្មតា​»​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ផ្លូវទឹក​អន្តរជាតិ​«​ស្របតាម​ច្បាប់​អន្តរជាតិ​»​។​​សូមបញ្ជាក់​ថា​អាម៉េរិក​តែ​ងតែធ្វើ​ការបើក​ឆ្លងកាត់​បែបនេះ​ម្តង​ក្នុង​មួយខែជាហេតុ​នាំ​អោយ​ចិន​ខឹង ដោយសារ​តែ​វា​ជា​សញ្ញា​នៃ​ការគាំទ្រ​អាជ្ញាធ​រកោះ​តៃវ៉ាន់​ដែល​មិន​ចង់​នៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​​បាល​ទីក្រុង​ប៉េកាំង ទោះជា​ចិន​ចាត់ទុក​កោះនេះជា​ទឹកដី​របស់​ខ្លួន​។​

​បញ្ជាការ​ភូមិភាគ​ខាងកើត​របស់​កងទ័ព​រំដោះ​ប្រជាជន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​តាមដាន​នាវា​អាម៉េរិក​ដែលធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​នេះហើយ​ចិនបាន​​ធ្វើសេចក្តីព្រមាន​​ថា​«​ការបង្ក​រឿង​ដដែលៗ​និង​ការបង្ហាញ​កម្លាំង​របស់​អាម៉េរិក​បញ្ជាក់យ៉ាង​ច្បាស់​ថា អាម៉េរិក​ជា​អ្នក​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ជា​អ្នកបង្ក​​ហានិភ័យ​សន្តិសុខ​នៅក្នុង​ផ្លូវទឹក​នេះ​»​។​

«​កងកម្លាំង​ប្រចាំ​ភូមិភាគ​នៅតែ​ប្រុង​ប្រៀបខ្លួន​កំរិត​ខ្ពស់​គ្រប់ពេល ហើយ​នឹង​ការពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​»​។​

​កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយថា «​នាវា​បាន​ឆ្លងកាត់​ផ្លូវ​តូច​មួយ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ហួស​ឆ្ងាយ​ពី​សមុទ្រ​របស់​រដ្ឋ​ណាមួយ​។​ការបើក​កាត់​ច្រក​សមុទ្រ​នេះ​បង្ហាញថា​អាម៉េរិក​ប្តេជ្ញា​រក្សា​តំបន់​​ឥណ្ឌូ​ប៉ាស៊ីហ្វិកអោយនៅ​បើក​ចំហ​និង​សេរី​​»​។​

​គួរបញ្ជាក់ថា៖ ប្រតិកម្ម​ចំពោះ​វត្តមាន​នាវាចម្បាំង​អាម៉េរិក​នោះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចិន​បានទាមទារ​អោយ​អាម៉េរិក​លុបចោល​ជាបន្ទាន់​ការលក់​អាវុធ​ចុងក្រោយ​បំផុត​របស់​ខ្លួន​ទៅអោយ​កោះ​តៃវ៉ាន់      និង​​លុបចោល​ផែនការទស្សនកិច្ច​មួយ​របស់​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​ នៅ​កោះ​ផ្តាច់ខ្លួន​នេះ។

​អ្នកនាំពាក្យ​ក្រសួង​លោក ចា​វ លី​ជៀន បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា         លោកស្រី​ផេ​ឡូ​ស៊ី​មាន​ផែនការ​មក​ធ្វើ​ទស្សនកិច្ច​តៃវ៉ាន់​នៅ​ខែ​សីហាចិន​នឹង​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​មួយ​របស់​ខ្លួន ហើយ​អាច​នឹង​ប្រើ​កងកម្លាំង​ដើម្បី​នាំ​កោះ​សេរីនិយម​នេះ​មក​នៅ​ក្រោមការគ្រប់គ្រង​របស់​​ចិន​ដីគោក ក្នុង​ករណី​ចាំបាច់​ឬក៏​ក្នុង​ករណី​​អាជ្ញាធរ​កោះ​នេះ​ប្រកាស​ឯករាជ្យ​។

​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូតជា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ​(​តៃវ៉ាន់​)នោះ​ទេ ប៉ុន្តែ​​ប្តេជ្ញា​ការពា​រកោះ​នេះ​ពីការវាយ​ប្រហារ​ពី​ចិន​ ច្បាប់អាមេរិកក៏តំរូវអោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផ្គត់ផ្គង់សព្វាវុធដល់កោះតៃវ៉ាន់ដើម្បីជា​មធ្យោបាយ​ការពារ​ខ្លួនឯង ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook