Connect with us

ព័ត៌មានទាន់ហេតុការណ៍

ខ្លាំងបាត់!អង់គ្លេស​កំពុង​សាកល្បង​អាវុធ​ឡាស៊ែរ​ដើម្បី​បាញ់​ទម្លាក់ដ្រូន​និង​គ្រាប់​រ៉ុក្កែត​ចេញ​ពី​លើ​មេឃ

Soeun 20 July 2022 ទីក្រុងឡុងដ៍៖  ប្រទេស​អង់គ្លេស​នឹង​ចាប់ផ្តើម​សាកល្បង​អាវុធ​ឡាស៊ែរ​យក​ស្ទីល​តាម​រឿង Star Wars ដែ​អាចបាញ់​ទម្លាក់ដ្រូន​និង​គ្រាប់​រ៉ុក្កែត​ពី​ចម្ងាយ​រហូតដល់ ១០ គីឡូម៉ែត្រ​ក្នុង​រយៈពេល​ពីរ​វិនាទី​។​

​ក្រុមហ៊ុន​ការពារជាតិ Raytheon UK បានប្រកាសថា ខ្លួន​នឹង​បើក​មជ្ឈមណ្ឌល​សមាហរណកម្ម​ឡាស៊ែរ​កម្រិត​ខ្ពស់​នៅ​ទីក្រុង​លី​វី​ង​ស្តុន (Livingston) នៅ​តំបន់​វេស​ឡូ​ឌៀន (West Lothian) នៅ​ឆ្នាំក្រោយ​។​

និងជាមជ្ឈមណ្ឌល​អឺរ៉ុប​ថ្មី​នឹង​ផ្តោតលើ ​ការសាកល្បង ការ​ដាក់​ពង្រាយ និង​ការថែទាំ​អាវុធ​ឡាស៊ែរ​ថាមពល​ខ្ពស់ HEL

​សព្វាវុធ​នេះ​នឹង​ត្រូវ​រចនា​ឡើង​ដើម្បី​បាញ់​ទម្លាក់ដ្រូន រ៉ុក្កែត កាំភ្លើង​ធំ និង​កាំភ្លើងត្បាល់ ដោយ​គ្រាន់តែ​ប្រើ​ពន្លឺ​ទម្លុះ​ខ្លាំង​ប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា៖  ​ក្រុមហ៊ុន  Raytheon UK  បានប្រកាស​​ធ្វើឡើង​បន្ទាប់​ពី​ ត្រូវបាន​ផ្តល់​កិច្ចសន្យា​ក្នុង​ការផ្តល់​ប្រព័ន្ធ​អាវុធ HEL ដល់​ក្រសួងការពារជាតិ​អង់គ្លេស (MoD) កាលពី​ខែ​កញ្ញា​  ​​អាវុធ​ឡាស៊ែរ​នេះ​នឹង​ត្រូវ​ដំឡើង​នៅលើ​រថពាសដែក

Wolfhound ដែល​មាន​កង់​ប្រាំមួយ​ប្រើ​ដោយ​កងទ័ព​អង់គ្លេស​៕                                  

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook