Connect with us

ព័ត៌មានជាតិ

ទុក្ខស្រីប្តីព្រាត់ បានធ្វើអោយ​ សម្តេច​ហ៊ុន​សែន​និងភរិយា​ ស្រក់ទឹកភ្នែករាប់លានតំណក់

ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ សម្តេច​តេជោ​ ​ហ៊ុន​សែននាយករដ្ឋមន្ត្រីនៃកម្ពុជា (៥មករា១៩៧៦-៥មករា២០២១)។

នៅក្នុងការងបង្ហោះសារលើ ហ្វេសប៊ុក សម្តេចបានសសេរថា​ លោកតែងតែគិតថាអ្វីដែលលោកនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា លោកអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ លោកថាជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។

លោកបន្តថា លោកបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅលោកថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។

“ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យលោកនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារលោកដែរ។

សម្តេចបានលើកឡើងថា​ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះលោកនិងភរិយា មានកូន និងចៅលោក និងភរិយាក៏សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook