Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រព័ន្ធ​រ៉ុក្កែត​HIMARS​បួន​ឈុតបន្ថែមទៀត អាម៉េរិកនឹង​បញ្ជូន​ទៅ​កាន់​អ៊ុ​យក្រែន​

Soeun 21 July 2022វ៉ាស៊ីនតោន ​(CNA)៖  ​កាលពី​ថ្ងៃ​ពុធទី២០ខែកក្កដា ឆ្នាំ២០២២​​លោក ឡយ អូ​ស្ទីន ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិកថា  សហរដ្ឋ​អាម៉េរិក​នឹង​បញ្ជូន​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​ខ្ពស់​ធុន​ហាយ​ម៉ាស​(HIMARS)   ​ចំនួន​បួន​ឈុត​ទៀត​ទៅ​កាន់​អ៊ុ​យក្រែន  នេះជាការ​ជំនួយផ្នែក​យោធា​មួយ​កញ្ចប់​ថ្មី​ដើម្បី​ជួយ​អោយ​អ៊ុយ​ក្រែន​អាច​ការពារ​ខ្លួនទ​ល់​នឹង​កងកម្លាំង​រុស្ស៊ី​។​

លោក សឺ​ហ្គេ សយ​ហ្គូ ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ មុននេះ​បាន​បញ្ជា​អោយ​ពួក​ឧត្តមសេនីយ៍​ផ្តោត​លើ​កា​រ​បំផ្លាញចោល​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​និង​កាំភ្លើង​ធំ​របស់​អ៊ុ​យក្រែន បន្ទាប់​ពី​សព្វាវុធ​ដែល​ផ្តល់ឲ្យពី​​លោកខាងលិច​ត្រូវបានកងកម្លាំង​អ៊ុយ​ក្រែ​នយក​ទៅវាយប្រហារ​ខ្សែត្រៀមជួរមុខ​ផ្គត់ផ្គង់​របស់​រុស្ស៊ី​។​

គួរបញ្ជាក់​ថា៖រហូតមកដល់ពេលនេះជិត​ប្រាំ​ខែ​បន្ទាប់​ពី​ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ា​ឌី​មៀ ពូ​ទីន បញ្ជា​អោយ​បើក​ប្រតិបត្តិការ​ពិសេស​មួយ​ចូល​អ៊ុ​យក្រែន        កងកម្លាំង​រុស្ស៊ី​ផ្តោត​ការវាយប្រហា​រលើ​តំបន់​ដុន​បាស​នៅ​អ៊ុយ​ក្រែន​ខាងកើត​ហើ​​យ​បាន​កាន់កាប់​ទឹកដីអ៊ុយ​ក្រែន​ប្រមាណ​មួយ​ភា​គប្រាំ​។​

លោកអូ​ស្ទីន    បាន​និយាយនៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​សម្ពន្ធមិត្ត​ស្តីអំពីបញ្ហា​អ៊ុយ​ក្រែនថា​  ​យើង​នឹង​រក្សា​ស្វែងរក​ផ្លូវ​ប្រកបដោយ​ការច្នៃប្រឌិត​ដើម្បី​បន្ត​គាំទ្រ​យូរអង្វែង​សំរាប់​បុរស​និង​ស្ត្រី​ដ៏​ក្លាហាន​​របស់​អ៊ុ​យក្រែន ហើយ​នឹង​បន្ថែម​ជំនួយ​របស់​យើង​ដើម្បី​ធានា​ថា អ៊ុយ​ក្រែន​មាន​បច្ចេកវិទ្យា គ្រាប់រំសេវ​និង​កម្លាំង​បាញ់​ត្រង់​សំរាប់​ការពារ​ខ្លួន​​។​

​សូមបញ្ជាក់​ថា៖  ​​លោក​ខាងលិច​បាន​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​កាំភ្លើង​ធំ​ចម្ងាយ​ឆ្ងាយ​និង​ប្រព័ន្ធ​រ៉ុក្កែត​ដើម្បី​តតប​ទៅកាន់​កងកម្លាំង​រុស្ស៊ី ដែល​មាន​ឧត្តមភាព​ខាង​កាំភ្លើង​ធំ​និង​គ្រាប់រំសេវ​ច្រើនជា​ង​ខ្លួន​។​

​អ៊ុយ​ក្រែន​ថាកងកម្លាំងរបស់ខ្លួន​បាន​វាយប្រហារ​ដោយ​ជោគជ័យ​លើ​មណ្ឌល​ភស្តុភា​និង​គ្រាប់រំសេវ​ចំនួន​៣០​កន្លែងរបស់​រុស្ស៊ី ដោយ​ប្រើ​ប្រព័ន្ធ​រ៉ុក្កែត​ដែល​លោក​ខាងលិច​ទើប​ផ្តល់​អោយ​។​

​ លោកឧត្តមសេនីយ៍ ម៉ាក មី​ល​លី​(Mark Milley)នាយសេនាធិការ​កងទ័ព​ចំរុះអាម៉េរិក​បានធ្វើ​សន្និសីទកាសែត​មួយ​ក្រោយពី​កិច្ចប្រជុំ បាន​លើកថា អ៊ុយ​ក្រែន​បាន​ប្រើ​ប្រព័ន្ធ​រ៉ុក្កែត​ហាយ​ម៉ាស​ដើម្បី​វាយ​លើ​ទីតាំង​​បញ្ជាការ​និង​បណ្តាញ​ឡូ​ជី​ស្ទិច​របស់​រុស្ស៊ី ព្រមទាំង​ទីតាំង​ការពារ​ដែនអាកាស​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ផង​។​

​ទាហាន​អ៊ុយ​ក្រែន​ប្រមាណ​២០០​នាក់​ត្រូវបាន​បណ្តុះបណ្តាល​អោយ​ចេះ​ប្រើ​ប្រព័ន្ធ​រ៉ុក្កែត​HIMARS​និង​មិន​មាន​អាវុធ​ប្រភេទ​នេះ​ណាមួយ​ត្រូវ​បំផ្លាញ​ដោយ​កងកម្លាំង​រុស្ស៊ី​ឡើយ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​​មី​ល​លី​។​

​លោក​បាន​បន្ថែមទៀតថា តំបន់​ដុន​បាស​នៅ​មិនទាន់​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី​នៅឡើយ​ទេ​និង​បាន​ពណ៌​នាវា​ថានេះគឺ​ជា​«​សង្គ្រាម​សង្កៀត​ធ្មេញ​ដាក់គ្នា​មួយ​តែប៉ុណ្ណោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook