Connect with us

ព័ត៌មានទាន់ហេតុការណ៍

កាន់តែក្តៅហើយចិនព្រមានខ្លាំងៗ ដាក់ សហរដ្ឋអាមេរិក ក្រោយយល់ព្រមលក់អាវុធថ្មីឲ្យទៅកោះតៃវ៉ាន់

Soeun 21 July 2022 ប៉េកាំង៖    កាលពីថ្ងៃចន្ទទី២១ខែកក្កដាឆ្នាំ២០២២ ក្រសួងការបរទេស និងការពារជាតិនៅទីក្រុងប៉េកាំង បានចេញសេចក្តីថ្លែងការណ៍ខ្លាំងៗ ដោយថ្កោលទោសរដ្ឋបាលលោក Bidenចំពោះការយល់ព្រមលក់អាវុធថ្មីអាមេរិកទៅឲ្យ កោះតៃវ៉ាន់         ហើយកិច្ច​ព្រម​ព្រៀង​នេះ​មាន​តម្លៃ​ប្រមាណ ១០៨ លាន​ដុល្លារ ហើយ​រួម​បញ្ចូល​ទាំង​ជំនួយ​រថពាសដែក និង​ជំនួយ​បច្ចេកទេសផងដែរ។

លោកវរសេនីយ៍ឯក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងថា ទីក្រុងប៉េកាំងទាមទារឲ្យអាមេរិកលុប ចោលជាបន្ទាន់នូវផែនការលក់សព្វាវុធទៅឲ្យតៃវ៉ាន់, បញ្ឈប់កិច្ចព្រមព្រៀងសព្វាវុធបែបនេះនិងកាត់ផ្តាច់ទំនាក់ទំនងយោធា ជាមួយកោះនេះ           បើមិនដូច្នេះទេ ភាគីអាមេរិក នឹងទទួលខុសត្រូវទាំងស្រុងចំពោះការធ្វើឲ្យខូចទំនាក់ទំនងរវាងចិននិង និងអាមេរិក និងយោធាទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។

លោកវរសេនីយ៍ឯកបានបន្ថែមថា “កងទ័ពរំដោះប្រជាជនចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព ជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ        ហើយរារាំងយ៉ាងម៉ឺងម៉ាត់នូវរាល់ទម្រង់នៃការជ្រៀតជ្រែកពីខាងក្រៅនិងការប៉ុនប៉ង បំបែកខ្លួនសម្រាប់ឯករាជ្យភាពតៃវ៉ាន់”។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន  ស្របពេលជាមួយគ្នានោះបានលើកឡើងថាការផ្គត់ផ្គង់អាវុធ របស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យខូចអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យប៉ះពាល់ ខ្លាំងក្លាដល់ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព ក៏ដូចជាស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ទីរបញ្ចកោណបានលាតត្រដាងថា ក្រសួងការបរទេ​សសហរដ្ឋអាមេរិក បានបើកភ្លើងខៀវលើកិច្ចព្រមព្រៀងលក់អាវុធ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ១០៨ លានដុល្លារ ទោះ​យ៉ាង​ណា វា​មិន​ទាន់​ទទួល​បាន​ការ​អនុម័ត​ពី​សភា​នៅ​ឡើយ​ទេ។

កិច្ចព្រមព្រៀងនេះ នឹងរួមបញ្ចូលគ្រឿងបន្លាស់សម្រាប់រថក្រោះ និងយានប្រយុទ្ធផ្សេងទៀតក៏ដូចជាសេវាកម្មគាំទ្រផ្នែក បច្ចេកទេស និងដឹកជញ្ជូនដែលផ្តល់ដោយអាមេរិក និងអ្នកម៉ៅការរបស់ខ្លួនផងដែរ ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ របស់យោធាតៃវ៉ាន់ជាមួយកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត។ នេះបើយោងតាមទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក។

សូមបញ្ជាក់ថា៖ តៃវ៉ាន់ បានគ្រប់គ្រងដោយខ្លួនឯងចាប់តាំងពីសង្គ្រាមស៊ីវិល បញ្ចប់នៅឆ្នាំ១៩៤៩ទីក្រុងប៉េកាំងបានចាត់

ទុកខេត្តដែលមានប្រជាជនចំនួន ២៣.៥លាននាក់មួយនេះ ជាផ្នែកនៃទឹកដីរបស់ខ្លួន ក្រោមគោលនយោបាយចិនតែមួយ

ថ្មីៗនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធាដែនសមុទ្រនិងអាកាសជុំវិញកោះនេះដោយនិយាយថាវាគឺជារឿងចំបាច់ ដើម្បីរារាំងសកម្មភាពឃុបឃិតគ្នា រវាងកងកម្លាំងឯករាជ្យតៃវ៉ាន់ និងសហរដ្ឋអាមេរិក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook