Connect with us

កងកម្លាំងប្រដាប់អាវុធ

ធនាគារកណ្តាលកម្ពុជា អះអាងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបខ្ពស់ជាងឆ្នាំទៅ

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាអះអាងថាសកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើង ប្រមាណ៥,៣ភាគរយ ខ្ពស់ជាងឆ្នាំ២០២១ បើទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ សម្រេចបាន ទាបជាងការរំពឹងទុកនៅឆ្នាំ២០២២នេះ ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងការ បន្តអនុវត្តនយោបាយគ្មានកូវីដ១៩នៅប្រទេសចិនដែលបង្កឱ្យមានការរអាក់រអួលដល់ខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់ទាំងក្នុងស្រុកនិងលើពិភពលោក ។

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ ធនាគារជាតិនៃកម្ពុជា កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច របស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ នឹងបន្តឡើង៣ភាគរយបន្ថែមទៀត ដែលបានពីការគាំទ្រជាចម្បងនៃកំណើនការនាំចេញវិស័យកម្មន្តសាលកំណើនវិស័យសំណង់និងអចលនទ្រព្យនិងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យ ទេសចរណ៍ ខណៈការព្យាករណ៍ ថ្លៃប្រេងនឹងថយចុះ ដែលនឹងធ្វើឱ្យអតិផរណារបស់កម្ពុជា ថយចុះនៅឆមាសទី២នេះ។

ទោះជាយ៉ាងនេះក្តីឯកឧត្តមទេសាភិបាលបារម្ភថាសេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួនដូចជា៖ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិនដែលអាចបន្ថយកំណើនការវិនិយោគនិងការងើបឡើងវិញនៃវិស័យទេសចរណ៍និងអចលនទ្រព្យនៅកម្ពុជាជាមួយគ្នានេះថ្វីបើការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់លើអត្រាការប្រាក់នៅកម្ពុជា ប៉ុន្តែក៏អាចធ្វើឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook