Connect with us

កងកម្លាំងប្រដាប់អាវុធ

គោលដៅធំរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានគឺរក្សាឱ្យបាននូវឯកភាពនិងមជ្ឈភាពរបស់អាស៊ាន

រដ្ឋមន្រ្តីក្រសួងការបទេសបានឱ្យដឹងថាគោលដៅធំរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានគឺរក្សាឱ្យបាននូវឯកភាពនិងមជ្ឈភាពរបស់អាស៊ានចំពោះការជួយមីយ៉ាន់ម៉ា ហើយក៏មិនអាចជួយរហូតដល់ថ្នាក់ធ្វើឱ្យឯក ភាពរបស់អាស៊ានបែកបាក់នោះទេដោយកម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងប្រាប់ឱ្យប្រទេសមីយ៉ាន់ម៉ាបន្ទន់ឥរិយា បថ ដើម្បីអាចវិលត្រឡប់ចូល ក្នុងគ្រួសារអាស៊ានដូចដើមវិញ ។

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ថា ចំពោះបញ្ហាមីយ៉ាន់ម៉ា កម្ពុជាត្រូវបន្តដោះស្រាយជាបន្តទៀត ក្នុង នាមជាប្រធានអាស៊ាន ជាពិ សេសក្នុងនាមឯកឧត្តមផ្ទាល់ដែលជាបេសកជនពិសេស ក៏មានការលំបាកច្រើន ថ្វីដ្បិត តែយើងបានប្រឹងប្រែងបោះជំ ហានទៅមុខច្រើនយ៉ាងណា ក៏ដោយ ពីព្រោះការឯកភាព ៥ចំណុចរបស់អាស៊ាន។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គឺមាន៣ការងារធំជាអាទិភាព ដែលការងារទី១ ៖ បញ្ឈប់អំពើហិង្សាឬយ៉ាង ហោចណាស់កាត់បន្ថយអំពើហិង្សា ទី២៖ ធ្វើយ៉ាងណាផ្ដល់អំណោយមនុស្សធម៌ទៅដល់ដៃអ្នកដែលត្រូវការបំផុត និងទី៣៖ ពាក់ព័ន្ធទៅនឹងសង្គ្រាមនៅអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី ដែលរាជរដ្ឋាភិ បាលកម្ពុជា ប្រកាន់ជំហរមួយដាច់ណាត់ទាក់ទងទៅនឹងការ ឈ្លានពាននេះ តែនេះគឺជាការ សម្រេចដ៏លំបាករវាងមិត្តភាព និងគោលការណ៍ច្បាប់ ដែលការងារទាំងអស់នេះត្រូវដោះ ស្រាយរួមគ្នា ដើម្បីបន្តរក្សាឯកភាពនិងមជ្ឈភាពរបស់អាស៊ានឱ្យនៅតែល្អប្រសើរ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ប្រសិន បើកម្ពុជាអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាក្នុងឆ្នាំនេះ មិនមែនដោះស្រាយឱ្យចប់ទាំងអស់នោះទេប៉ុន្ដែធ្វើយ៉ាងណាឱ្យមានការជឿនលឿនចំពោះកិច្ចព្រមព្រៀងចំនួន៥ ចំណុចរបស់អាស៊ានជាការល្អ ដែលកម្ពុជានឹងបន្តប្រឹងប្រែងក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ទោះបីជាជួបការលំបាកច្រើន យ៉ាងណាក៏ដោយ ។

« បើសិនជាយើងអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានមួយក៏ជាជោគជ័យមួយដែរក្នុងការរួមចំណែករបស់កម្ពុជាកសាងសមិទ្ធផលនានាសម្រាប់អាស៊ាន ជា ពិសេសនៅក្នុងការទាញអាស៊ានឱ្យមកនៅ១០ ប្រទេសវិញ ពីព្រោះអាស៊ាននៅ៩ហើយ គឺយើងធ្វើយ៉ាង ណាឱ្យការអនុវត្តនូវកិច្ចព្រម ព្រៀង៥ចំណុចនោះ មានការជឿនលឿនជាងនេះ ពីព្រោះនៅសល់រយៈពេលកន្លះឆ្នាំទៀត មិនទាន់អស់សង្ឃឹមទេ គឺខ្ញុំនៅតែបន្តប្រឹងប្រែងដោយខ្ញុំបាននិយាយជាមួយដៃគូនានាហើយថាខ្ញុំនឹងមិនបោះបង់កិច្ចប្រឹងប្រែងរបស់ខ្ញុំក្នុងការជួយប្រទេសមីយ៉ាន់ម៉ានោះទេ ទោះជាជួបការលំបាកយ៉ាងណាក៏ដោយ »។

សូមបញ្ជាក់ថា ទាក់ទងការប្រឹងប្រែងរបស់កម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រេសិតពិសេសរបស់ប្រធានអាស៊ានបានបំពេញទស្សនកិច្ចជាបន្តបន្ទាប់ដើម្បីប្រឹងជួយសម្របសម្រួលឱ្យស្ថាន ការណ៍នៃប្រទេសមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពដើមវិញ ។ កាលពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា បានជួបជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) តំណាងគណបក្សនយោបាយចំនួន៧នៅមីយ៉ាន់ម៉ា ប្រធានគណៈកម្មា ធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) តំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេ ខាកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) និង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួល បន្ទុកជំនួយមនុស្សធម៌ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook