Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមយុវជនទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់

ក្រុមយុវជនទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ភ្នំពេញ៖ក្រុមយុវជនបានទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ខណៈថ្នាំជក់បានបំផ្លាញសុខភាពអ្នកប្រើប្រាស់ប៉ះពាល់ដល់បរិស្ថាននិងខាតបង់សេដ្ឋកិច្ចជាតិ។

ការហាមឃាត់មិនឱ្យគ្រឹះ ស្ថានសិក្សាសហការជាមួយក្រុមហ៊ុនថ្នាំជក់ គឺជាការឆ្លើយ តបនិងជាកាតព្វកិច្ចរបស់ជាតិចំពោះអនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យថ្នាំជក់មាត្រា ៥.៣ ។ នេះជាការលើកឡើងរបស់បេក្ខជនឆ្នើម ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ នៅវិទ្យាស្ថានគរុ កោ សល្យរាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រ សួងអប់រំ យុវជន និងកីឡា ។

កញ្ញា ហាក់នីតា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្តេចឳសម្តេចម៉ែ ខេត្តរតន គិរី ដែលទទួលបាន ជ័យលា ភីលេខ១ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈក្រោមប្រធានបទ៖ “ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា គ្រឹះស្ថាន សិក្សាគឺជាកន្លែងផ្តល់ចំណេះ ដឹង និងអប់រំយុវជនគ្រប់ស្រទាប់វណ្ណៈ ហើយថ្នាំជក់បានបង្កផលវិបាកជាច្រើនដល់សង្គម និងសុខភាពសាធារណៈ ដូច្នេះមិនត្រូវមានការចាប់ដៃគូជាមួយគ្នាឡើយទោះក្នុងរូបភាពណា ក៏ដោយ៖

លោក លី រតនា ជាម្ចាស់ជ័យ លាភីលេខ៣ នៃការប្រកួតនោះបានឱ្យដឹងថា ក្រុមហ៊ុនថ្នាំជក់មានចេតនាទាក់ទាញឱ្យមានការប្រើប្រាស់ថ្នាំជក់តាមរយៈការផ្សាយពាណិជ្ជ កម្មថ្នាំជក់ ការបង្កើតផលិត ផលជំនាន់ថ្មីដែលទាក់ទាញខ្លាំងចំពោះយុវជន និងការធ្វើសកម្មភាពឧបត្ថម្ភនានានិងបង្កើតទំនាក់ទំនងសាធារណៈក្នុងគ្រឹះស្ថានសិក្សា និងស្ថាប័នដទៃទៀត ដើម្បីបិទ បាំងពីផលអាក្រក់នៃការប្រើប្រាស់ថ្នាំជក់។ ដូច្នេះហើយលោកបានទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តការហាមឃាត់ការចាប់ដៃគូជា មួយក្រុមហ៊ុនថ្នាំជក់ ព្រោះថ្នាំជក់បានផ្តល់ផលវិបាកជា ច្រើនដល់សុខភាពប្រជាជន បរិស្ថាន និងសេដ្ឋកិច្ជជាតិ។

យោងតាម Global Tobacco Industry Interference Index ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ មិនមែនកើតមានឡើងតែក្នុងគ្រឹះស្ថានសិក្សាប៉ុណ្ណោះទេ។ ស្ថាប័នផ្សេង ទៀតដូចជា ស្ថាប័នសុខាភិ បាល សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសភាជាដើមក៏ជាគោលដៅនៃការជ្រៀត ជ្រែករបស់ឧស្សាហកម្មថ្នាំជក់ដែរ។

ភស្តុតាងវិទ្យាសាស្ត្របង្ហាញ ថា ល្បិចកលពីក្រោយសកម្ម ភាពឧបត្ថម្ភនានារបស់ក្រុម ហ៊ុនថ្នាំជក់ គឺដើម្បីពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្មនិងបង្ហាញកេរ្តិ៍ឈ្មោះរបស់ក្រុម ហ៊ុនក្នុងសង្គមដើម្បីអូសទាញការគាំទ្របិទបាំងផលប៉ះពាល់នៃផលិតផលរបស់ខ្លួននិងបង្កើតឱកាសប្រឈមតតាំងទៅនឹងគោលនយោបាយជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

ខ្លឹមសារសំខាន់នៃមាត្រា ៥.៣ របស់អនុសញ្ញា គឺ (១) ឧស្សាហករថ្នាំជក់និងសុខ ភាពសាធារណៈមានទំនាស់ផលប្រយោជន៍ជាមូលដ្ឋាននិងមិនអាចផ្សះផ្សារគ្នាបាន។ (២) ឧស្សាហកម្មថ្នាំជក់មិនគួរបាននូវការលើកទឹកចិត្តដើម្បីបង្កើត ឬប្រតិបត្តិជំនួញរបស់ពួកគេឡើយ ដោយសារថ្នាំជក់ជាផលិតផលដែលបណ្ដាលឱ្យអ្នកប្រើប្រាស់ស្លាប់បាត់បង់ជីវិត ។ មាត្រា ៥.៣ ជាមាត្រាសំខាន់មួយ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ ដែលកម្ពុជាបានផ្ដល់សច្ចាប័នចូលជាសមាជិកតាំង ពីឆ្នាំ ២០០៥មកម្ល៉េះ។

ការអនុវត្តមាត្រានេះ ឆ្លុះ បញ្ចាំងពីឆន្ទៈរបស់កម្ពុជាក្នុងការការពារគោលនយោបាយត្រួតពិនិត្យថ្នាំជក់ ពីការជ្រៀត ជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ។

អង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថាឧស្សាហកម្មថ្នាំជក់ប្រតិបត្តិជាច្រើនឆ្នាំមកហើយជាមួយចេតនាធ្វើឱ្យទន់ខ្យោយនូវតួនាទីរដ្ឋាភិបាលនិងអង្គការ សុខភាពពិភពលោកក្នុងការ អនុវត្តគោលនយោបាយសុខ ភាពសាធារណៈប្រយុទ្ធប្រឆាំងទៅនឹងការរីករាល ដាលនៃការប្រើប្រាស់ថ្នាំជក់។

គួរបញ្ជាក់ផងដែរថា ថ្នាំជក់មិនមែនជាផលិតផលចាំបាច់នោះទេ តែវាផ្ដល់ផលប៉ះពាល់ដែលជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលត្រូវដោះស្រាយ។ សម្រាប់កម្ពុជា ប្រជាពលរដ្ឋប្រមាណ ១៥,០០០នាក់បានស្លាប់មុនអាយុដោយសារជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំ ជក់ ហើយថវិកាប្រមាណ ៦៤៩លានដុល្លារអាមេរិកត្រូវបានខាតបង់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យអ្នកប្រើប្រាស់ស្លាប់មុនអាយុ ប្រាកដណាស់ក្រុមហ៊ុនថ្នាំជក់ត្រូវការអ្នកជក់ថ្មីៗទៀត ដើម្បីរក្សាផលចំណេញ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook