Connect with us

កងកម្លាំងប្រដាប់អាវុធ

ជប៉ុន សន្យាបង្កើនឥណទាន សម្បទានទ្វេដង ឆ្លើយតបតម្រូវការ អភិវឌ្ឍរបស់កម្ពុជា

លោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការ កណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានសន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់ មួយ ឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍកម្ពុជា និងហិរញ្ញប្បទាន សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីគាំទ្រសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២០ កក្កដា លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិ បាល កម្ពុជា ចំពោះចំណាត់ការ និងវិធានការនានាដែលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

លោកបញ្ជាក់ថា «សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទាន សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា»។

នាឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើ គម្រោង មួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខណ្ឌឥណទាន សម្បទានពីជប៉ុន (Japanese ODA Loan) ។

ជាការឆ្លើយតបលោក អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាព គម្រោង នីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាពគួរត្រូវបានគិតគូរ និងបន្តយកចិត្តទុកដាក់ ខ្ពស់ ទៅ លើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម ឲ្យមានភាព ប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការ យុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook