Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងពាណិជ្ជកម្មអំពាវនាវកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភរឿងអង្ករ គឺគ្មានឡើងថ្លៃឡើយ

ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ប្រជាពលរដ្ឋមិនចាំបាច់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃឡើយដោយសារមានក្រុ មហ៊ុននៅក្នុងស្រុកអាចផ្គត់ផ្គងតាមតម្រូវការបានគ្រប់គ្រាន់ ដែលអាចជួយរក្សាតម្លៃនៅលើទីផ្សារឱ្យនៅថេរ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា តម្លៃអង្ករនិង គ្រឿង ឧបភោគបរិភោគមួយ ចំនួន គឺគ្មានការឡើងថ្លៃឡើយ ដោយសារតែកម្ពុជាមានការ បម្រុងទុកនូវ ស្រូវអង្ករ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយកម្ពុជាក៏សល់ស្រូវអង្ករដែលអាចនាំ ចេញទៅ កាន់ ទីផ្សារក្រៅ ប្រទេសជាច្រើន ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារធំជាងគេសម្រាប់នាំចេញ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួង ពាណិជ្ជក ម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្ម មានក្រុមហ៊ុន ហ្គ្រីនត្រេដជាសេនាធិការក្នុងការអនុវត្តគោលនយោបាយស្រូវ-អង្ករនិងសន្និធិបម្រុងរដ្ឋ ។ ក្រៅពីស្រូវអង្ករក្រុមហ៊ុនបានទទួលការគ្រប់គ្រងសន្និធិស្បៀងត្រៀមបម្រុងយុទ្ធ សាស្ត្រជា រូបវ័ន្តបន្ថែម របស់រាជរដ្ឋាភិបាលរួមមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ។

« វិស័យឯកជនក៏អាចនឹងរួមចំណែកជាមួយ នឹងក្រសួង នៅក្នុងការប្រឹង ប្រែងកាត់បន្ថយថ្លៃដែល ធ្វើឱ្យ ថ្លៃលក់ នោះអាចស្ថិតនៅក្នុងលំដាប់មួយឬក៏កម្រិតមួយដែលទទួលយកបានទាំងអ្នកផលិតទាំងអ្នកប្រើប្រាស់ នេះជាអ្វីដែលយើងអាចរួម ចំណែកបាននៅក្នុងការកាត់ បន្ថយថ្ងៃទំនិញ ហើយសូម ជម្រាបផងដែរ នេះជា អ្វីដែល យើងអាចចូលរួមចំណែកបាននៅក្នុងការកាត់បន្ថយថ្លៃទំនិញហើយខ្ញុំបាទសូមឆ្លៀត ឱកាសនេះ ជម្រាបផងដែរថា ទំនិញឡើងថ្លៃបន្តិចមែនតែបើធៀបនឹងប្រទេសដទៃ យើងនៅក្នុង លំដាប់ មួយដែល យើងអាចធានាបានហើយសូមជំរាបថា ប្រទេសយើងជាប្រទេសផលិតស្បៀង ដូច្នេះក្នុង នាមជា ប្រទេស ផលិតស្បៀងកុំភ័យថាអត់ស្បៀងអស់ យើងត្រូវតែមានស្បៀង គ្រប់គ្រាន់ពីព្រោះ យើងសល់អង្ករនាំចេញទៀត ចឹងអ្វីដែលយើងភ័យខ្លាចគឺអត់មានកន្លែងលក់ តែបើសិនជាត្រឹម តែផ្គត់ផ្គង់សម្រាប់បម្រើជីវ ភាពយើងនិងធានាឱ្យមាន តម្លៃសមស្របទៅតាមយុទ្ធ សាស្ត្រក្រសួង គឺមានទំនិញប្រកបដោយគុណភាព ទំនិញប្រកបដោយតម្លៃសមស្រប ដែលប្រជាពលរដ្ឋអាចទទួល យកបាន» ។

ឯកឧត្តមបន្ថែមថា ក្នុងរយ: ពេល៥ឆ្នាំកន្លងមកនេះ ក្រុម ហ៊ុនបានបញ្ចេញស្តុកប្រើ ប្រាស់សម្រាប់គ្រោះមហន្ត រាយនិងក្នុងបរិបទដែលជំងឺកូវីដ១៩ មានដូចជា អង្ករចំនួន ១២,០០៦តោន ទឹកបរិសុទ្ធចំនួន ១៥១,៦០០កេស មីកញ្ចប់ចំនួន ៤៧២,៣០០ កេស ទឹកត្រីចំនួន ១,៧៥២,៦០០ដប ស្មើនឹង ២៩២,១០០យួរ ទឹកស៊ីអ៊ីវចំនួន ១,៩២០,៦០០ដប ស្មើនឹង ៣២០,១០០យួរ និងត្រីខកំប៉ុងចំនួន ៣៧៧,៥៣០កេស ។

សូមបញ្ជាក់ថា ក្រុមហ៊ុនហ្គ្រីនត្រេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ថិតក្រោមបទប្បញ្ញត្តិស្តីពីសហ គ្រាសសាធារណៈ មានទម្រង់ជាក្រុមហ៊ុនរដ្ឋនៃក្រសួងពាណិជ្ជកម្ម ហើយក្រុមហ៊ុននេះស្ថិតក្រោមអាណាព្យា បាលក្រសួងពាណិជ្ជកម្មផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ភារកិច្ចចម្បងរបស់ក្រុមហ៊ុន គឺគ្រប់គ្រងសន្និធិស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដែលស្ថិតក្រោមប្រព័ន្ធស្បៀងបម្រុងរបស់កម្ពុជា ដែលហៅកាត់ថា ប.ស.ប.ក សម្រាប់ប្រើប្រាស់ក្នុងគ្រាមានគ្រោះមហន្តរាយផ្សេងៗកើតឡើងជាយថា ហេតុនៅក្នុងប្រទេស ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook