Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសំណូមពរដល់ JICAបន្តគាំទ្រ ចំពោះបេក្ខភាពគម្រោងនីមួយៗដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់អនុសាស ន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាព គម្រោង នីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់ កាលសិក្សាសមិទ្ធិលទ្ធភាពគួរត្រូវបានគិតគូរ និងសូមបន្តយកចិត្ត ទុកដាក់ ខ្ពស់ទៅលើប្រសិទ្ធភាព ចីរភាព សំខាន់ការរួមបញ្ចូលគ្នា រវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច- សង្គម ឱ្យមាន ភាព ប្រទាក់ ក្រឡាជាមួយគោលនយោ បាយ និងយុទ្ធសាស្ដ្រពាក់ព័ន្ធនិងឆ្លើយតបផងដែរ ទៅនឹងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

ការផ្តល់អនុសាសន៍និងសំណូមពររបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម HATAEDA Mikio, អគ្គនាយកទទួល បន្ទុកនាយកដា្ឋនអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាលនៃទីភ្នាក់ ងារសហ ប្រតិ បត្តិ ការ អន្តរជាតិនៃប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូស បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិ បត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្ប ទានឥតសំណង, ឥណទានសម្បទាននិងជំនួយបច្ចេក ទេស ចូលរួមចំណែកក្នុងការ អនុវត្តគោលនយោបាយ និង យុទ្ធ សាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាលដែលរាជរដ្ឋាភិ បាលដាក់ចេញពីមួយអាណត្តិទៅមួយអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ។

ជាក់ស្តែង, ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹង ប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បី សម្រេច បាននូវ ក្របខ័ណ្ឌគោលនយោ បាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅ ចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ ចេញនូវ “ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ(ODA)របស់មិត្តជប៉ុន ជាធាតុចូល មួយយ៉ាង សំខាន់ ដែលបានឆ្លើយ តបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោ បាយសំខាន់ៗនានារបស់រាជ រដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមកោត សរសើរ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និង ប្រជាជន ជប៉ុន តាមរយៈការផ្ដល់ Japanese ODA អនុវត្តដោយJICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់- ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្ត្រ, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្តភក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្ត្រ អភិវឌ្ឍន៍ដ៏សំ ខាន់មួយសម្រាប់ប្រទេសកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តម HATAEDA Miko បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះចំណាត់ការ និងវិធាន ការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ។

ឯកឧត្តម HATAEDA Miko សន្យាបង្កើនឥណទានសម្ប ទានទ្វេដងសម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅ នឹងតម្រូវ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមនៅកម្ពុជា ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ ក៏ បានពិភាក្សាផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ទៅវិញទៅ មក លើគម្រោង មួយចំនួនដែល កំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (Japanese ODA Loan

Click to comment

Leave a Reply

Your email address will not be published.

Facebook