Connect with us

ព័ត៌មានទាន់ហេតុការណ៍

​អា​មេ​រិ​ក និង​ចិន​គ្រោង​ជួប​គ្នា​ចុងខែ​នេះ ចំ​ពេល​មាន​ភាព​តានតឹង​ជាច្រើនរឿងបញ្ហាពាណិជ្ជកម្មនិងជុំវិញកោះតៃវ៉ាន់

Soeun 22July 2022វ៉ាស៊ីនតោន ៖  នៅ​ចុងខែ​កក្កដាឆ្នាំ២០២២​នេះ លោក Joe Biden​ ប្រធានាធិបតី​អា​មេ​រិ​ក ​​​គ្រោង​ជជែក​ជាមួយលោក Xi Jinping ​ប្រធានាធិបតី​ចិន ចំ​ពេល​មាន​ភាព​តានតឹង​ជា​ច្រើនរឿង​បញ្ហាពាណិជ្ជកម្មនិងជុំវិញ​កោះតៃវ៉ាន់។

លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ «ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ជជែក​ជាមួយ​ប្រធានាធិបតី Xi ក្នុង​រយៈពេល ១០​ថ្ងៃ​ខា​មុខ​ទៀត»​។

អា​មេ​រិ​ក​ហៅ​ចិន​ជា​គូប្រជែង​យុទ្ធសាស្ត្រ​ដ៏​សំខាន់ និង​បាន​និយាយ​ថា​ការ​ចូលរួម​កម្រិត​ខ្ពស់​ជាមួយ​គ្នា​គឺ​មាន​សារសំខាន់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ឲ្យ​មាន​ស្ថេ​រ​ភាព និង​ការពារ​ពី​ការ​មាន​ជម្លោះ​ជាមួយ​គ្នា​ដោយ​ចៃដន្យ​។

គួររំលឹកថា៖ កាលពី​ខែ​មុន សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​អង្គការ​ណា​តូ (NATO) អនុម័ត​ឯកសារ​យុទ្ធសាស្ត្រ​ដោយ​ហៅ​ចិន​ថា​ជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក Joe Biden ទំនងជា​បង្ហាញ​មន្ទិល​លើ​គម្រោង​ធ្វើ​ដំណើររបស់​លោកស្រី Nancy Peloso​ប្រធាន​សភាសហរដ្ឋអាមេរិក​ ​ទៅ​កាន់កោះ​តៃវ៉ាន់​នៅ​ខែ​ក្រោយ​។

លោក Biden និយាយ​ថា «ខ្ញុំ​គិត​ថា យោធា​គិត​ថា​វា​មិនមែន​ជា​គំនិតល្អ​នោះ​ទេ​ឥឡូវនេះ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា​វា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ​»។

គួរបញ្ជាក់​ថា៖ ទីក្រុង​ប៉េ​កាំ​ង​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ ទី ១៩ កក្កដាឆ្នាំ២០២២​ថា ខ្លួន​នឹង​ចាត់វិធានការ​ក្តៅ​ប្រ​សិនប្រធាន​សភា​អា​មេ​រិ​ក​ទៅកាន់​កោះ​តៃវ៉ាន់​  ដំណើរ​ទស្សនៈកិច្ច​នោះ​នឹង​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន។

​សូមបញ្ជាក់​ថា ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​មួយ​របស់​ខ្លួន    ហើយ​អាច​នឹង​ប្រើ​កងកម្លាំង​ដើម្បី​នាំ​កោះ​សេរីនិយម​នេះ​មក​នៅ​ក្រោមការគ្រប់គ្រង​របស់​មហា​ចិន​ដីគោក ក្នុង​ករណី​ចាំបាច់​ឬក៏​ក្នុង​ករណី​​អាជ្ញាធរ​កោះ​នេះ​ប្រកាស​ឯករាជ្យ​ ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់​បាន​ប្រកាស​ថា​នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​។​ Reuters

Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook