Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តមឃួងស្រេងជំរុញឱ្យមានផែនការគ្រប់គ្រងយកចិត្តទុកដាក់ ពិនិត្យ និងមើលថែដើមឈើឱ្យបានល្អក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួចនៅក្នុងរាជធានីភ្នំពេញឱ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋ ចេះស្រឡាញ់និងមើលថែដើម ឈើផង កុំសម្លាប់ដើមឈើ។

ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកក្ក ដា ឆ្នាំ២០២២នេះក្នុងពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំឈើ ជាចម្ការក៏ពិត មែន ប៉ុន្តែអាជ្ញាធរបានខិតខំប្រឹងប្រែងការថែទំាដំាដើមឈើជាប្រចាំនៅតាមសួនច្បារសាធារណៈនានា ពិសេសតែងតែរៀបចំប្រារព្ឋពិធីដាំដើមឈើជារៀងរាល់ឆ្នាំដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ។

បន្ថែមពីនេះទៀត សកម្មភាពបណ្តុះកូនឈើ និងចែកចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលា រៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្ត ជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នាប្រារព្ធពិធីប៉ុណ្ណោះ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា នៅរាជធានីភ្នំពេញ បានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន ។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការ ពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលយើងបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ដើមឈើរបស់យើង។ នេះជាបញ្ហាមួយដែលយើងត្រូវតែយកចិត្តទុកដាក់ មើល ថែដើមឈើឱ្យបានម៉ត់ចត់។

លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ រុក្ខទិវា ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀង រាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។ ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានកំណត់យកបរិវេណ វត្តភ្នៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩កន្លងទៅ ពីធីដាំដើមឈើអបអរសាទរពិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) តែសម្រាប់ពិធី ឆ្នាំនេះ យើងដាំដើមឈើចម្រុះប្រភេទ (មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) សរុបចំនួន ១ ០៧២ដើម ។ លើសពីនេះ យើង បានដាំដើមឈើចំនួន ៣ ១១៦ដើម ទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើជាច្រើនប្រភេទ ចំនួនប្រមាណ ៣០០០០ដើមក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជា ពលរដ្ឋយកទៅដាំ ដែល សម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនានេះ មានកូនឈើទុកត្រៀមសម្រាប់ចែកជូនដល់សាលា រៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០ ០០០ដើម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook