Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចិន​ផាក​ក្រុមហ៊ុនយក្សខ្លួន Didi Global Inc ចំនួន ៨,០២៦ ពាន់​លាន​យ័ន និង​បញ្ជា​ឱ្យ​ដក​ខ្លួន​ចេញពី​ផ្សារ​ហ៊ុន​ញូវយ៉ក​ក្នុងពេល​១​ឆ្នាំ​

(​ប៉េកាំង​) ៖ តាមក្រុមនិយតករ​សន្តិសុខ​តាម​អ៊ីនធឺណិត​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ កក្កដា​ថា ខ្លួន​បាន​ផាកពិន័យ​ក្រុមហ៊ុន​សេវា​តាក់ស៊ី​យក្ស Didi Global Inc ចំនួន ៨,០២៦ ពាន់​លាន​យ័ន(១, ១៩ពាន់លានដុល្លារ)ដោយ​សន្និដ្ឋាន​បញ្ចប់​ការស៊ើបអង្កេត​មួយ ដែល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​នេះ​ដកខ្លួន​ចេញពី​ផ្សារ​ហ៊ុន​ក្រុង​ញូវយ៉ក​ក្នុង​រយៈពេល​មួយ​ឆ្នាំ និង​បង្ក​ឱ្យមាន​ភាព​អាប់អួ​រលើ​​វិស័យ​បច្ចេកវិជ្ជា​ចិន នេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាព ទទួលបាននៅ ព្រឹក ថ្ងៃ សុក្រ ទី ២២ ខែ កក្កដា​ ឆ្នាំ ២០២២​។​

តាមប្រភព​រដ្ឋបាល​អ៊ីនធឺណិត​ចិន (CAC) បាន​និយាយថា ការស៊ើបអង្កេត​របស់​ខ្លួន​បាន​រកឃើញថា ក្រុមហ៊ុន Didi​បាន​ប្រមូល​ព័ត៌មាន​អ្នកប្រើប្រាស់​រាប់លាន​ដោយ​ខុសច្បាប់​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ចាប់ពី​​ខែមិថុនា ឆ្នាំ ២០១៥ ហើយ​បាន​ធ្វើ​សកម្មភាព​ដំណើរការ​ទិន្នន័យ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​។​

​នៅក្នុង​ចំណាត់ការ​មិនធម្មតា​មួយ CAC បាន​និយាយថា​ខ្លួន​ក៏​បាន​ពិន័យ​ស្ថាបនិក​ក្រុមហ៊ុន​និង​នាយក​ប្រតិបត្តិ​លោក ចេង វៃ (Cheng Wei) និង​ប្រធាន​ក្រុមហ៊ុន លោក ចៀន លីវ (Jean Liu) ម្នាក់ៗ​ចំនួន ១ លាន​យ័ន​ផងដែរ​។​

CAC និយាយថា “​ការបំពាន​ច្បាប់​និង​បទ​ប្បញ្ញត្តិ​របស់ Didi គឺ​ធ្ងន់ធ្ងរ ហើយ​គួរតែ​ត្រូវបាន​ផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​”​។​

Didi បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គណនី Weibo របស់​ខ្លួន​ថា​ខ្លួន​ទទួលយក​ការសម្រេចចិត្ត​របស់ CAC ហើយ​នឹង​ធ្វើ​ការពិនិត្យ និង​កែតម្រូវ​ដោយ​ខ្លួនឯង​គ្រប់​ជ្រុងជ្រោយ​។​

​សូមបញ្ជាក់ ពីប្រភពដែលបាន​​ប្រាប់​រ៉​យ​ទ័​រថា Didi បាន​ជួប​បញ្ហា​ជាមួយ CAC​នៅពេល​ដែល​ខ្លួន​បន្ត​ជំរុញ​ការបោះ​សន្លឹក​ហ៊ុន​ដំបូង​របស់​ខ្លួន (IPO) នៅ​សហរដ្ឋ​អាម៉េរិក ទោះបីជា​និយតករ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផ្អាក​សិន ខណៈ​ការត្រួតពិនិត្យ​សុវត្ថិភាព​តាម​អ៊ីនធឺណិត​អំពី​ការអនុវត្ត​ទិន្នន័យ​របស់​ខ្លួន​កំពុង​ត្រូវបាន​ធ្វើ​ឡើង​ក៏​ដោយ​។​

CAC បាន​ប្រកាស​ពី​ការស៊ើបអង្កេត​របស់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ញូវយ៉ក​នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ៕

 

 

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook