Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រធាន CIA ថា ​គ្មាន​ការ​ស៊ើបការណ៍​ណា​ថា បុរសខ្លាំងវ័យ៧០​ឆ្នាំរូបនេះគឺលោក Putin ឈឺ​ធ្ងន់​នោះ​ទេ

Soeun 22 July 2022មួស្គូ ៖  CIA បានលើក​ឡើង​ថា គ្មាន​ការ​ស៊ើបការណ៍​សម្ងាត់​ណាមួយ​បានបង្ហាញ​ថា បុរសខ្លាំងវ័យ៧០​ឆ្នាំរូបនេះគឺ​លោក Vladimir Putin កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។

នេះបើតាមការ​បញ្ជាក់​របស់   ​លោក William Burns  កើតឡើង​បន្ទាប់​ពី​មានការ​ព្យាករណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ថា  លោក Putin  ប្រហែល​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដោយ​គាត់​អាច​កើត​មហារីក​។

ប៉ុន្តែ​លោក William Burns និយាយ​ថា មិន​មាន​ភ​ស្ថុ​តាង​ណាមួយ​បញ្ជាក់​ពី​បញ្ហា​នេះ​ទេ ដោយ​គាត់​លើក​ឡើង​ថា សុខភាព​របស់ Putin ទំនងជា​ល្អ​ប្រសើរឡើង។

ដោយលោក​បាន​និយាយ​នៅ​ក្នុង​វេទិការ​សន្តិសុខ Aspend ក្នុង​រដ្ឋ Coloradoថា៖ ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី​សុខភាព​របស់​ប្រធានាធិបតី Putin ហើយ​យើង​អាច​ប្រាប់​បាន​ថា គាត់​មាន​សុខភាព​ល្អ​ពេញលេញ​​។

គួរបញ្ជាក់ថា៖ លោក William Burns ដែល​ធ្លាប់​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ទីក្រុង​ម៉ូ​ស្កូ​និយាយ​ថា លោក​បាន​តាមដាន និង​ទាក់ទង​ជាមួយ​មេដឹកនាំ​រុ​ស្ស៊ី​អស់​រយៈពេល​ជាង ២​ទសវត្សរ៍​។

ប្រធាន CIA រូប​នេះ​បានលើកឡើងថា «​លោក Putin គឺជា​អ្នក​ជឿ​លើ​ការ​គ្រប់គ្រង ការ​គំ​រា​​ម និង​ការ​សងសឹក ហើយ​លក្ខណៈ​និស្ស័យ​ទាំងនេះ​មាន​ឡើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នៅ​ពេល​ដែល​រង្វង់​ទីប្រឹក្សា​របស់​លោក​បង្រួម»​។

«​គាត់​ជឿជាក់​ថា ជោគវាសនា​របស់​គាត់​ក្នុង​នាម​ជា​មេដឹកនាំ​រុ​ស្ស៊ី​គឺ​ដើម្បី​ស្តារ​​រុ​ស្ស៊ី​ជា​មហាអំណាច​ដ៏​អស្ចារ្យ​។ លោក​ជឿជាក់​ថា គន្លឹះ​ក្នុង​ការ​ធ្វើ​រឿង​នោះ​គឺ​ត្រូវ​បង្កើត​ឡើង​វិញ​នូវ​ផ្នែក​ឥទ្ធិពល​នៅ​ក្នុង​សហ​គមន៍​រុ​ស្ស៊ី ហើយ​គាត់​មិន​អាច​ធ្វើ​វា​បាន​នោះ​ទេ​ដោយ​គ្មាន​ការ​គ្រប់គ្រង​អ៊ុយ​ក្រែ​ននោះ»​។

សូម​បញ្ជាក់​ថា   លោក Burns ធ្លាប់  បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូ​ស្កូ​កាលពី​ខែ​វិ​ច្ឆិកា​ដើម្បី​ព្រមាន​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​អា​មេ​រិ​កបាន​ប្រមូល​ព័ត៌មាន​សម្ងាត់​អំពី​ផែនការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕ (​ BBC)

Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook