Connect with us

ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍ខេត្តកំពត សាងសង់បានជាង៤៥% គ្រោងដំណើរការក្នុងឆ្នាំនេះ

ខេត្តកំពត៖ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត ដោយអមដំណើរដោយគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត។

នាឪកាសនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា កំពងផែទេសចរណ៍ខេត្តកំពត ដែលកំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ ហិកតា ជម្រៅ ៤,៥ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

លោកថា បច្ចុប្បន្ន កំពង់ផែនេះ សាងសង់រួចរាល់បាន ៤៥% ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១ នេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះបលោក ភូ លិ អភិបាលខេត្តកំពត ក៏ធ្លាប់បានថ្លែងថា ខេត្តកំពតមានកំពង់ផែសមុទ្រចំនួន ៤កន្លែង មានកំពង់ផែទេសចរណ៍អន្តរជាតិ ១កន្លែងកំពុងសាងសង់បានប្រមាណជាង ៤០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២១នេះ។

ក្រៅពីនេះ លោកក៏បានបញ្ជក់ថា ខេត្តកំពតពិតជាមានឱកាសដ៏ល្អប្រពៃ ពិសេសនោះ ស្ថិរភាពនយោបាយ ដោយបានទទួលបានសមទ្ធិផលធំៗលើការអភិវឌ្ឍគ្រប់វិស័យ ហើយសមទ្ធិផលធំៗដូចជារោងចក្រផលិតស៊ីម៉ងត៍ចំនួន៤បានកំពុងដំណើរការដោយបានផលិតស៊ីម៉ង់ត៍បានក្នុងមួយឆ្នាំប្រមាណជាង៦០លានតោន វារីអគ្គិសនីកំចាយ មានអនុភាពដំឡើងដោយអនុភាព១៩៤ មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីក្នុងមួយឆ្នាំបានជាង ៤ពាន់លានគីឡូវ៉ាត់ម៉ោង ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook