Connect with us

កងកម្លាំងប្រដាប់អាវុធ

កីឡាការិនីប៉េតង់អាមេរិកសរសើរប៉េតង់កម្ពុជា ថាជាក្រុមឆ្នើមបំផុតមួយលើលោក

កីឡាការិនីប៉េតង់ជម្រើសជាតិអាមេរិក Rebecca Howe បានកោតសរសើរក្រុមប៉េតង់ជម្រើសជាតិ កម្ពុជា និងចាត់ទុកជាក្រុមប៉េតង់ឆ្នើមបំផុតមួយក្នុងពិភពលោក។

ការថ្លែងកោតសរសើរនេះ បានកើតមានឡើង នៅក្រោយពេលកីឡាការិនីជម្រើសជាតិអាមេរិករូបនេះ ទទួលបានត្រឹមមេដាយប្រាក់ ពីព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២២ បន្ទាប់ពីចាញ់កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ក្នុងលទ្ធផល ៤១-២១ នៅវគ្គផ្តាច់ព្រ័ត្រ។

Rebecca Howe បាននិយាយថា នេះជាការចូលរួមប្រកួតដំបូងសម្រាប់នាង។ នាងពិតជារំភើបរីករាយ និងមានកិត្តិយស ជាពិសេសបានជួបកីឡាការិនីខ្លាំងៗ ដូចកម្ពុជា ថៃ ក្នុងព្រឹត្តការណ៍កីឡាពិភពលោក ឆ្នាំ២០២២ នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។

Rebecca Howe បានបញ្ជាក់ថា តាមពិតទៅនាងជាអ្នកគាំទ្រខ្លាំងដល់ក្រុមប៉េតង់កម្ពុជា។ មិននឹកស្មានថា បានប្រកួតជាមួយ ក្រុមកម្ពុជា នៅវគ្កផ្តាច់ព្រ័ត្រនោះទេ។ ក្រុមប៉េតង់កម្ពុជា គឺជាក្រុមឆ្នើមបំផុតមួយ នៅលើពិភពលោក។ ពួកគាត់ពិតជាមានជំនាញល្អ ស្ទើរមិនគួរឲ្យជឿ។ ពួកគាត់ពិតជាមានស្មារតីរឹងមាំ មានបច្ចេកទេសដាក់សម្ពាធខ្លាំង និងឆ្លាតវៃ ហើយពោរពេញជំនាញប្រកួត ប្រជែងខ្ពស់។

ពួកគាត់ពិតជាងអស្ចារ្យ ។គួរបញ្ជាក់ថា ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក កីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុមាន៨ប្រទេសចូលរួម គឺកម្ពុជា ដាណឺម៉ាក បារាំង កាណាដា អាល្លឺម៉ង់ អាមេរិក ថៃ និងបែលហ្ស៊ិក។ ជម្រុះជុំទី១ កម្ពុជាឈរលេខ៤ ត្រូវប្រកួតជុំទី២ ដើម្បីឡើងទៅជួបលេខ១ ថៃ និងលេខ២ ដាណឺម៉ាក ដែលឈរចាំជុំទី២ ក្នុងចំណោមកីឡាការិនីមកពី៦ប្រទេស។ កម្ពុជាឈរលេខ១ជុំទី២ ប៉ះ ដាណឺម៉ាក លេខ២ជុំទី១ ស្របពេលអាមេរិកលេខ២ ប៉ះ ថៃលេខ១ នៅជុំទី១ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាបានឈ្នះ ដាណឺម៉ាក ៣៧-២៣ ខណៈកីឡាការិនីអាមេរិកឈ្នះថៃ ៣៧-៣៨ ។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះ Rebecca Howe ក្នុងលទ្ធផល ៤១-២១ ដើម្បីក្លាយជាម្ចាស់មេដាយមាស ជាលើកដំបូង ក្នុងកីឡា ពិភពលោកនេះ។

តាមសមិទ្ធផលនេះ កម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយ និងជាលើកដំបូងក្នុងការចូលរួមប្រកួតកីឡាពិភពលោក ដែលប្រារព្ធឡើង រៀងរាល់៤ឆ្នាំម្តង។ កម្ពុជា បានបញ្ជូនប្រតិភូ៥នាក់ កីឡាការិនី២នាក់ គឺអ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ប្រកួត២វិញ្ញាសាគឺ វាយយកពិន្ទុ និងវាយគូនារី ២ទល់២។ ជាលទ្ធផល កម្ពុជាឈ្នះមេដាយមាស ទាំង២វិញ្ញាសា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook