Connect with us

ព័ត៌មានទាន់ហេតុការណ៍

ធ្ងន់.កហើយ! Facebook រងការផាកពីន័យជិត ៥លានដុល្លារ ពីបទលួចចម្លងមុខងារ «Nearby» របស់ក្រុមហ៊ុនអ៊ីតាលី

ប្រទេសអ៊ីតាលី៖ តុលាការឧទ្ធរណ៍នៃប្រទេសអ៊ីតាលីបានបញ្ជាឱ្យក្រុមហ៊ុន Facebook ធ្វើការបង់ប្រាក់ចំនួន ៣,៨៣លានអឺរ៉ូ (៤,៧០លាន ដុល្លារអាមេរិក) ជាសំណង បន្ទាប់ពីរកឃើញថា ក្រុមហ៊ុន Facebook បានលួចចម្លង កម្មវិធី (App) របស់ក្រុមហ៊ុនមួយក្នុងប្រទេសអ៊ីតាលី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការបានបញ្ជាក់ថា ក្រុមហ៊ុន អាមេរិកជាច្រើនបានលួយចម្លងនូវមុខងារ «Nearby» របស់កម្មវិធីទូរស័ព្ទ Faround របស់អ៊ីតាលី ដែលប្រើសេវាកម្ម និងផ្ដល់ភាព ងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកក្លឹប ភោជ្ជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗ រួមជាមួយនឹងទីតាំង (Google Map) ។

ពាក់ព័ន្ធនឹងករណីនេះ តុលាការមិនបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកណាខ្លះដែលត្រូវបង់ប្រាក់នោះទេ គ្រាន់តែបញ្ជាឱ្យ Facebook បង់ប្រាក់ តាមចំនួនដូចខាងលើ ដើម្បីបញ្ចប់ក្ដី ខណៈដែលអ្នកនាំពាក្យរបស់ Facebook បានបញ្ជាក់ថា នៅពេលនេះក្រុមហ៊ុនកំពុងតែ ពិនិត្យ និងពិចារណា​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook