Connect with us

ព័ត៌មានជាតិ

គិតត្រឹម១១ខែ​ ដំបូងនៃឆ្នាំ ២០២០ ការវិនិយោគផ្ទាល់របស់ចិនមកកម្ពុជាកើនឡើង៧០%

រាជធានីភ្នំពេញ៖ ការវិនិយោគផ្ទាល់របស់ចិននៅកម្ពុជា បានកើនឡើងដល់ ៨៦០ លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២០ ពោលគឺកើនឡើង ៧០% បើធៀបនឹងឆ្នាំមុន។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា ភាគច្រើននៃការវិនិយោគដោយផ្ទាល់ទៅលើវិស័យសំណង់ សម្លៀកបំពាក់ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិច និងកសិកម្ម។ អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាលោក ជីវ ស៊ីវផេង មានប្រសាសន៍ថា « ការវិនិយោគរបស់ចិននៅក្នុងវិស័យសំណង់បានកើនឡើងជាពិសេសនៅក្នុងគម្រោងសាងសង់ខ្នាតធំ ដែលជាការជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ »។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានមានប្រសាសន៍ថា សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% បានទាក់ទាញវិនិយោគិនអន្តរជាតិជាច្រើន។ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលថ្មីៗនេះ លោកបានបង្ហាញនូវសុទិដ្ឋិនិយមថាវិនិយោគិនមកពីប្រទេសចិន អឺរ៉ុប និងអាមេរិកកាន់តែច្រើននឹងចូលមករកស៊ីនៅកម្ពុជា។

គួរឱ្យដឹងផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានតម្លៃ ៩.៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ២៧.២៩% ពី ៧.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook