Connect with us

ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំ2020 កម្ពុជា រកចំណូលបានជិត479លានដុល្លារពីការនាំចេញផលិតផលកៅស៊ូ

ភ្នំពេញ៖ នៅក្នុងឆ្នាំ2020 កន្លងទៅនេះ សម្រាប់តែផ្នែកផលិកម្មកៅស៊ូ កម្ពុជាបានធ្វើការនាំចេញក្នុងបរិមាណសរុបចំនួន 340,000 តោន ដែលមានតម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478 ,660,000 ដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍សរុបនៃផលិតផលកសិកម្ម និងការនាំចេញផលិតផលកសិកម្មសម្រាប់វិស័យកៅស៊ូ ដែលសំរេចបានក្នុងឆ្នាំ2020 ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានដាំកៅស៊ូនៅលើផ្ទៃដីដាំដុះចំនួន 401,914 ហិកតា ក្នុងនេះមាន ៖1-កៅស៊ូឧស្សាហកម្មចំនួន 240,811 ហិកតា ស្មើនឹង 60% ។ 2-កៅស៊ូគ្រួសារចំនួន 161,103 ហិកតា ស្មើនឹង40%។ នៅក្នុងនោះផ្ទៃដីចៀរជ័រចំនួន 290,013 ហិកតាស្មើនឹង 72% នៃផ្ទៃដីដាំដុះកៅស៊ូសរុប ដែលទិន្នផលជាមធ្យមមានចំនួន 1,207 តោនក្នុងមួយហិកតា និងមានបរិមាណផលសរុបចំនួន 350,000 តោន។

លោករដ្ឋមន្រ្តីបានបង្ហាញទៀតថា តម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478,660,000 ដុល្លារអាមេរិក។ ក្នុងនោះតម្លៃសរុបនៃផលិតជ័រកៅស៊ូចំនួន 472, 500,000 ដុល្លារអាមេរិក និងតម្លៃសរុបនៃដើមកៅស៊ូចំនួន 6,160,000 ដុល្លារអាមេរិក។

លោកបន្តថា វេង សាខុនក៏បានឱ្យដឹងដែរថា តម្លៃនៃការនាំចេញជាមធ្យមប្រចាំឆ្នាំចំនួន 1350 ដុល្លារអាមេរិកក្នុងមួយតោន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូចំនួន 23,760,000 ដុល្លារអាមេរិក ក្នុងនោះតម្លៃឈើកៅស៊ូចំនួន 150 ដុល្លារអាមេរិក ក្នុងមួយម៉ែត្រត្រីគុណ ដែលមានបរិមាណឈើកៅស៊ូចំនួន 158,400 ម៉ែត្រត្រីគុណ។

សូមរំលឹកផងដែរថា កាលពីឆ្នាំ2019 កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 30 ម៉ឺនតោន ទទួលបានចំណូលជិត 400 លានដុល្លារ ។ ជ័រកៅស៊ូរបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook