ព័ត៌មានកីឡា កក្រើក! Mayweather-McGregor តម្លៃជាង១៥០លានដុល្លារ ជិតឈានដល់កិច្ចព្រមព្រៀងមួយ Share Tweet អាមេរិក ៖ កំពូលអ្នកប្រដាល់អាមេរិក Floyd Mayweather ត្រូវបានរាយការណ៍ថា កាន់តែជិតឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយនឹងកំពូលអ្នកគុនចម្រុះ UFC ជនជាតិអៀរឡង់ Conor McGregor សម្រាប់ការប្រកួតលើកទី២រវាងពួកគេ។ រហូតមកដល់ពេលនេះ វាមានរយៈពេលជិត៥ឆ្នាំហើយ ចាប់តាំងពី Mayweather បានផ្តល់មេរៀនប្រដាល់សកលដ៏ជូរចត់ដល់ McGregor។ ដោយផ្តួលកំពូលអ្នកលេងគុនចម្រុះអៀរឡង់រូបនេះ ឱ្យបោះបង់ការប្រកួតដែលធ្វើឡើងនៅ Las Vegas ត្រឹមទឹកទី១០ កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ។ប៉ុន្តែកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅថ្មីៗនេះ កាសែត The Sun បានចេញផ្សាយថា Mayweather មានឆន្ទៈក្នុងការបង្កើតកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ខ្លួនម្តងទៀតជាមួយនឹង McGregor ។ បើតាមប្រភពដដែលបានរាយការណ៍ថា ៖ ភាគីទាំង២កាន់តែជិតឈានដល់កិច្ចព្រមព្រៀងមួយ ខណៈដែល Mayweather ហ៊ានផ្តល់ជូន McGregor នូវកិច្ចព្រមព្រៀងតម្លៃ ១៥៨លានដុល្លារសម្រាប់ការប្រកួតលើកទី២របស់ពួកគេ។Mayweather នៅមិនទាន់មានការប្រកួតអាជីពផ្លូវការណាមួយនៅឡើយទេ។ ចាប់តាំងពីទទួលជ័យជម្នះលើ McGregor។ ខណៈដែល McGregor ក៏មិនទាន់មានការប្រកួតណាមួយផងដែរ។ ចាប់តាំងពីរបួសបាក់កជើងខាងឆ្វេងយ៉ាងរន្ធ.ត់ នៅក្នុងការប្រកួតបរាជ័យក្រោមស្នាដៃកីឡាករអាមេរិក Dustin Poirier នៅក្នុងកម្មវិធី UFC 264 កាលពីខែកក្កដាឆ្នាំមុន។ទាំង Mayweather និង McGregor សុទ្ធតែឆន្ទះស្វែងរកជ័យជម្នះដូចគ្នា។ ដោយ Mayweather មានឆន្ទះបន្តកំណត់ត្រាមិនទាន់ស្គាល់ចាញ់ ៥០-០ របស់ខ្លួន។ ខណៈដែល McGregor បង្ហាញឆន្ទះសងសឹក ដើម្បីបញ្ចប់កំណត់ត្រាមិនទាន់ស្គាល់ចាញ់នៃការប្រកួតអាជីពរបស់ Mayweather៕ Post Views: 33 Related Topics: Up Next រុស្ស៊ី៌- អ៊ុយក្រែន៖ មើលសមរភូមិយន្តហោះគ្មានមនុស្សបើកតើភាគីទាំងសងខាងប្រើយានជំនិះអ្វីខ្លះ? Don't Miss អាមេរិកសាទរការវិនិយោគ ២២ ពាន់លានដុល្លារដោយក្រុមហ៊ុន របស់កូរ៉េខាងត្បូង Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍13 hours ago ក្រសួងប្រៃសនីណ៍ផាកពិន័យចាប់ពី១០លានទៅ៤០លានដុល្លារលើក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួន៣ ព័ត៌មានទាន់ហេតុការណ៍13 hours ago ក្រសួងប្រៃសនីណ៍ផាកពិន័យចាប់ពី១០លានទៅ៤០លានដុល្លារលើក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួន៣ ព័ត៌មានទាន់ហេតុការណ៍13 hours ago ប្រមុខចារកម្មអង់គ្លេសនិយាយថា ពូទីន បានចាញ់ក្នុងសង្គ្រាមព័ត៌មានអ៊ុយក្រែន ព័ត៌មានទាន់ហេតុការណ៍3 months ago រូបភាពថតពីអាកាសបង្ហាញខ្មោចយន្តហោះរាប់ពាន់គ្រឿងទុកចោលនៅវាលខ្សាច់រដ្ឋអារីហ្សូណា កងកម្លាំងប្រដាប់អាវុធ3 months ago ផ្កាអ័រគីដេ ថៃ រុះរោយដោយសារ កូវីដ អាកាសធាតុ និង សង្គ្រាម អ៊ុយ ក្រែន ព័ត៌មានកំសាន្ត សិល្បៈ និងតារា2 months ago បេក្ខភាពបវរកញ្ញា Miss Universe សុគន្ធ ចរិយា ចេញមុខបញ្ជាក់រឿងមានប្តី និងកូនទាំងទឹកភ្នែក កងកម្លាំងប្រដាប់អាវុធ1 month ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព7 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព7 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook