Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រធានពន្ធដារខេត្តកំពង់ឆ្នាំងប្រាប់ដល់ម្ចាស់សហគ្រាសអ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានគ្រប់ៗគ្នា

លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ម្ចាស់សហគ្រាសអ្នកជាប់ពន្ធទាំងអស់ ត្រូវចូលរួមនិងគាំទ្រការពង្រឹងនៃការគ្រប់គ្រងកិច្ចបញ្ជីការរបស់អាជីវកម្មខ្លួននិងកាតព្វកិច្ចត្រូវបង់ពន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមាន ការរីកចម្រើនថែមទៀត ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វ ផ្សាយពីបញ្ជីគណនេយ្យសាមញ្ញ កាតព្វកិច្ចសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ ពន្ធខ្នាតតូចGDT-Tax- Prefiling-App កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាខាពន្ធដារខេត្តកំពង់ឆ្នាំង លោក វង្ស ឌីណា បានផ្តាំផ្ញើដល់ម្ចាស់អាជីវកម្មទាំងអស់ថា ការបើកសិក្ខា សាលាផ្សព្វផ្សាយនៅពេលនេះ គឺមានសារសំខាន់ណាស់ចំពោះការកែទម្រង់គោល នយោបាយហិរញ្ញវត្ថុ  សាធារណៈរបស់រាជរដ្ឋាភិ បាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ និងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ឱ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

បើយោងតាមបទបង្ហាញរបស់មន្រ្តីពន្ធដារបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះដើម្បីឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និង អាជីវករទាំងអស់បានយល់ ដឹងពីនីតិវិធីនៃគ្រប់គ្រងកិច្ចបញ្ជីការសាមញ្ញនៃអាជីវកម្មរបស់ខ្លួននិងកាតព្វកិច្ចនៃការបង់ពន្ធរដ្ឋឱ្យបានគ្រប់ៗគ្នា និងសូមឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវយកចិត្តទុកដាក់បង់ពន្ធឱ្យបានត្រឹមត្រូវ តាម ច្បាប់បានកំណត់ ដែលកំពុង ធ្វើការកំណែទម្រង់ និង ពង្រឹងការអនុវត្តច្បាប់ពន្ធដារ ស្រប តាមយុទ្ធសាស្ត្រកៀរគររកចំណូល ធានាបាននូវអភិបាលកិច្ចល្អ បរិយាកាសធុរកិច្ចដ៏ប្រសើរ តាមរយៈការប្រមូលចំណូលពន្ធ ប្រកប ដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសមធម៌៕

Click to comment

Leave a Reply

Your email address will not be published.

Facebook