Connect with us

ព័ត៌មានទាន់ហេតុការណ៍

គុណប្រយោជន៍ក្នុងការពិសារដំឡូងផ្អែម

សារធាតុចិញ្ចឹមត្រឹមត្រូវ និងមានតុល្យភាព គឺជាធាតុដ៏សំខាន់បំផុតមួយនៃសុខភាពល្អ។ រភពល្អបំផុតមួយនៃសារធាតុចិញ្ចឹមដែលនឹងជួយអ្នកឲ្យរក្សាបាននូវសុខភាពដ៏ប្រសើរ រួមជាមួយរូបរាងស្រស់ស្អាតនោះ គឺដំឡូងផ្អែម។ ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញឱ្យដឹងពីចំនុចពិសេសៗនៃដំឡូងផ្អែមហើយក៏កុំភ្លេចបន្ថែមវាចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកផង ៖

១. ជួយកាត់បន្ថយការរលាកក្នុងរាងកាយ

នេះក៏ព្រោះតែដំឡូងផ្អែមជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរីទប់ស្កាត់ការរលាក។ ដូច្នេះហើយទើបការទទួលទានដំឡូងផ្អែម និងអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតជាប្រចាំ គឺល្អសម្រាប់អ្នកដែលឈឺសន្លាក់និងសាច់ដុំ។

២. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

នោះក៏ព្រោះតែដំឡូងផ្អែមមានផ្ទុកសម្បូរទៅដោយជាតិដែកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាមទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងពង្រឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំនៃរាងកាយ។

៣. សុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ

ដំឡូងផ្អែមជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារទប់ស្កាត់បញ្ហាទល់លាមក។ ការទទួលទានអាហារសម្បូរជាតិសសៃជាប្រចាំថែមទាំងអាចជួយកម្ចាត់ជាតិពុលក្នុងពោះវៀនទៀតផង។

៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

នោះក៏ព្រោះតែដំឡូងផ្អែមជាប្រភពដ៏ល្អនៃជាតិសសៃ ហើយការទទួលទានអាហារសម្បូរជាតិសសៃជាប្រចាំក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ លើសពីនេះទៅទៀតដំឡូងជ្វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Carotenoid ដែលទប់ស្កាត់ការវិវត្តន៏នៃជំងឺមហារីកគួរឱ្យកត់សម្គាល់។

៥. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល

វីតាមីន B6 ដែលមានផ្ទុកនៅក្នុងដំឡូងផ្អែម គឺមានមុខងារកាត់បន្ថយសារធាតុ Homocysteine នៅក្នុងប្រព័ន្ធរាងកាយ។ សារធាតុគីមី Homocysteine ត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តន៏នៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ដំឡូងផ្អែមជាប្រភពដ៏ល្អឥតខ្ចោះនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់នៃធ្មេញ និងដំណើរការសំខាន់ៗដទៃទៀតដូចជា ការផលិតកូឡាជែន ការរំលាយអាហារ និងការបង្កើតកោសិកាឈាម។ វីតាមីន C ក៏ជាសមាសធាតុសំខាន់មួយក្នុងការបង្កើតឡើងវិញនូវភាពរឹងមាំ និងភាពបត់បែន ឬភាពយឺតនៃស្បែកផងដែរ។ កម្រិតខ្ពស់នៃវីតាមីន C នៅក្នុងប្រព័ន្ធរាងកាយជួយទប់ទល់ប្រឆាំងនឹងភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស។

៧. ទប់ស្កាត់ស្នាមជ្រីវជ្រួញនៃស្បែក

ដំឡូងផ្អែមផ្ដល់ឱ្យស្បែកនូវសារធាតុ beta-carotene ការពារស្បែកពីការបំផ្លាញដោយសារកម្ដៅថ្ងៃ។ លើសពីនេះទៅទៀតដំឡូងផ្អែមអាចជួយកាត់បន្ថយបញ្ហាស្បែករោលរលាកដោយសារកម្ដៅថ្ងៃ ក៏ដូចជាស្បែកស្ងួត និងជ្រីវជ្រួញ។

៨. ជួយរក្សាសុខភាពប្រព័ន្ធសសៃឈាមបេះដូង

ដំឡូងផ្អែមជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃនិងប៉ូតាស្យូម។ គួរបញ្ជាក់ផងដែរថា ប៉ូតាស្យូម គឺជា សារធាតុអេឡិចត្រូលីត្រដ៏សំខាន់មួយដែលជួយក្នុងការគ្រប់គ្រងសញ្ញាព្រមានផ្សេងៗនៃសរសៃប្រសាទ និងចង្វាក់បេះដូង។ ខណៈដែលជាតិសសៃជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗ។

៩. ល្អសម្រាប់សុខភាពខួរក្បាល

វីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទដែលការពាររាល់កោសិកានៃសសៃប្រសាទមិនឱ្យទទួលរងការបំផ្លាញនិងការពារខួរក្បាល។ របបអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E អាចជួយពន្យឺតដំណើរវិវត្តន៍នៃជំងឺវង្វេង Alzheimer’s និងទប់ស្កាត់ហានិភ័យនៃជំងឺនេះផងដែរ។ ដំឡូងផ្អែម ផ្លែបឺរ គ្រាប់ធញ្ញជាតិ និងបន្លែបៃតងជាដើមសុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន E៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook