Connect with us

កងកម្លាំងប្រដាប់អាវុធ

ការមានប៉មចម្រោះទឹកស្អាតនៅតាមសហគមន៍នឹងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ការផ្តល់ជូននូវប៉មចម្រោះទឹកស្អាត តាមសហគមន៍ នឹងរួមចំណែកក្នុងការកាត់បន្ថយការចំណាយ និងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់សិស្សានុសិស្ស ក៏ដូចជាសហគមន៍នៅក្នុងមូលដ្ឋាន។

ការលើកឡើងនេះ បន្ទាប់ពីមូលនិធិ Planet Water ក្រោមការឧបត្ថម្ភពីមូលនិធិកូកា-កូឡា បាន ដំឡើង និងដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៣៩ ស្ថិតនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យពោធិ៍ ក្នុងខេត្តកំពង់ឆ្នាំង និងប៉មទី៤០ ស្ថិតនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែកក្កដា។ សមិទ្ធផលទាំងនេះ បានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដំឡើង និងផ្តល់ជូនសម្ភារៈទាំងអស់នេះដល់សាលារៀន និងសហគមន៍មូលដ្ឋាន ជាការចូលរួមចំណែកមួយជាមួយគោលនយោបាយរាជរដ្ឋាភិបាល។ លោកជំទាវ បញ្ជាក់ថា « ការផ្តល់មធ្យោបាយណាមួយដែលជួយឱ្យសិស្ស និងប្រជាពលរដ្ឋឈានទៅរកការមានសុខភាពល្អ ពិតជាការចូលរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍន៍ប្រទេស ជាតិ»។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅត្រឹមបំណាច់ឆ្នាំ២០២២នេះ អង្គការនៃមូលនិធិ Planet Water និងមូលនិធិកូកា-កូឡា នឹងអាចសម្រេច បានការដំឡើងប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំ សុខភាពអនាម័យ ខណៈបច្ចុប្បន្ន បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជិត៧ម៉ឺននាក់ ក្នុងខេត្តចំនួន២២។

លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water មានប្រសាសន៍ថា «ឥទ្ធិពលដែល យើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើង នូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។

ដូចគ្នានេះ លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា បានឱ្យដឹងថា កម្មវិធីជួយសង្គមនេះ ស្ថិតក្នុងគម្រោងនានាលើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ លោកស្រី ថ្លែងថា «យើងមានមោទនភាពចំពោះការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water ដែលនឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២

Click to comment

Leave a Reply

Your email address will not be published.

Facebook