Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់មណ្ឌលចត្តាឡីស័កថ្មី តម្លៃជិត៨០ម៉ឺនដុល្លារជាផ្លូវការ

មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦ អគារ សាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានបញ្ចប់ការសាងសង់រួចរាល់។មណ្ឌលចត្តាឡីស័កនេះ កាលពីថ្ងៃទី៦ ខែមករា ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។

មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មណ្ឌលចត្តាឡីស័កនេះ មានចំនួន០៤អគារ ដែលមានបន្ទប់សរុបចំនួន៥០៤បន្ទប់។

មណ្ឌលចត្តាឡីស័កថ្មី នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅនេះ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ៧៩០ពាន់ដុល្លារ សាងសង់អាគារចំនួន ៤ ជាមណ្ឌលចត្តាឡីស័កដែលអាចទទួលមនុស្សស្នាក់រហូតដល់ ៥០០នាក់ ហើយនឹងប្រើជំនួស ឧ្យមណ្ឌលចត្តាឡីស័កពេលបច្ចុប្បន្ន ដែលប្រើបន្ទប់សាលារៀនរដ្ឋ និង សណ្ឋាគារ។នេះបើតាមលោក ដាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និដឹកជញ្ជូន។

លោកបានបន្តថា មណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ សម្រាប់ពលរដ្ឋខ្មែរមកពីក្រៅប្រទេសប៉ុណ្ណោះ ចំណែកជនបរទេស ត្រូវសម្រាកនៅតាមសណ្ឋាគារ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook