Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេតនិងភ្នាក់ងារធានារ៉ាប់រងឈានមុខគេ នឹងបង្កើត “របៀបរស់នៅ” ដែល មានសុវត្ថិភាពនិងភាពងាយស្រួល

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគ យល់គ្នា(MoU) ជាមួយក្រុមហ៊ុន less Solutions ដែលជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេ” និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ សម្រាប់ដាក់លក់ផលិតផលការធានារ៉ាប់រង ដែលផ្ដល់ដោយបណ្តាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូលនៅកម្ពុជា ដូចជាក្រុម ហ៊ុនCB Insurance (CK_Insurance គឺជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប), ក្រុមហ៊ុន AIA (Cambodia), ក្រុមហ៊ុន Prudential (Cambodia) និងក្រុមហ៊ុន Forte (Cambodia)។ល។

លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប បានថ្លែងថា តាមរយៈការចុះហត្ថលេខានេះគឺបានកាត់ បន្ថយឧបសគ្គ ក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ហើយធ្វើឱ្យការវិនិយោគអចលនទ្រព្យ ក្លាយទៅជាផ្នែកមួយនៃការរស់ នៅបែបទំនើបនៅកម្ពុជា។

លោកបានបន្តថា ជាលទ្ធផលផលិតផល ធានារ៉ាប់រងជាច្រើន នឹងត្រូវផ្ដល់ជូនអ្នកទិញ (និងអ្នកជួល) អចលនទ្រព្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែង។ ក្នុងនាមជាក្រុមហ៊ុន អចលនទ្រព្យដែល “អាចសម្រេចបាន និងមានសុវត្ថិភាពធំផុត និងភាពងាយស្រួលបំផុត នៅប្រទេសកម្ពុជា ដែលជាចំណុចលក់ពិសេសចំនួនបី ក្នុង គោលបំណង ធ្វើឱ្យការវិនិយោគលើអចលនទ្រព្យ ក្លាយទៅជាជម្រើស របៀបរស់នៅ សម្រាប់ អ្នកទិញក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន ។

សូមបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ និងជាក្រុមហ៊ុនអភិវឌ្ឍ អចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរ នូវគម្រោងចំនួន៦ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង២០លាន ម៉ែត្រក្រឡា ដោយមាន ដីបម្រុងជាង ១២លានម៉ែត្រក្រឡាទៀត នៅទូទាំងប្រទេសកម្ពុជា ហើយនឹងបន្តការអភិវឌ្ឍន៍លំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្ដាល នៅកម្ពុជា ដែលកំពុងរីកចម្រើន និងអ្នកទិញជាជនបរទេស៕

Click to comment

Leave a Reply

Your email address will not be published.

Facebook