Connect with us

ព័ត៌មានកំសាន្ត សិល្បៈ និងតារា

ជីវិតក្រៅឆាក Mew តួស្រីរឿង «My Husband In Law» សឹងតែឥតខ្ចោះតាំងពីរៀនវិទ្យាល័យ

Mew Nittha តួស្រីកំពុងល្បីក្នុងរឿង «My Husband in Law» ដែលសម្ដែងជាតួអង្គ មើយ ជាមនុស្សស្រីដែលស្អាត ឆ្លាត និង គួរឱ្យស្រឡាញ់ខ្លាំងណាស់ លើសពីនេះនាងក៏មានចរិតរួសរាយ មានស្នាមញញឹមសម្រាប់គ្រប់គ្នា ។

ងាកមកចរិតក្រៅឆាករបស់តារាសម្ដែងស្រីជួរមុខរូបនេះវិញ មិនខុសគ្នាពីក្នុងខ្សែរឿងឡើយ Mew Nittha ជាសិស្សពូកែ រៀនសូត្របានខ្ពស់ ជាសិស្សដែលឆ្លាតណាស់ ដោយកាលពីនៅរៀនវិទ្យាល័យ នាងបានចូលរៀនវគ្គខ្លីផ្នែកគូរគំនូរ និង ធ្លាប់បានទៅសិក្សាវគ្គខ្លីភាសាអង់គ្លេសជាមួយមិត្តភក្ដិនៅប្រទេស New Zealand ទៀតផង ។ ចុងក្រោយនាងបានបញ្ចាប់បរិបត្រផ្នែក Fashion Design ពីសកលវិទ្យាល័យដ៏ល្បីមួយ ។

នៅឆ្នាំ ២០១៣ តារាស្រី Mew Nittha បានប្រឡូកនៅក្នុងវិស័យសិល្បៈ និង បានសម្ដែងខ្សែភាពយន្តជាច្រើន រហូតមកដល់ឆ្នាំ ២០១៦ Mew បានរំលេចខ្លួនសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំលើកដំបូង «សង្សារមួយថ្ងៃ» ឬ «One day» ជាមួយតួប្រុស Ter Chantavit ហើយតាមរយៈរឿងនេះ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីទស្សនិកជន ។  ក្រៅពីនេះ នាងក៏មានមិត្តភក្ដិជិតស្និទ្ធបំផុត ៤ រូប ជាអ្នកសិល្បៈល្បីដើរជាក្រុមជាមួយគ្នា ។

ក្នុងអាយុ ២៩ ឆ្នាំ តារាស្រី Mew Nittha បានសម្រេចចិត្តរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ជាមួយសង្សារសំណព្វចិត្តជាសេដ្ឋីវាល់លានកាលពីខែ មករា ក្នុងឆ្នាំ ២០២០ កន្លងទៅ ខណៈពួកគេទាំងពីរទើបតែទាក់ទងគ្នាបាន ១ ឆ្នាំប៉ុណ្ណោះ ។ មង្គលការតារាស្រី និង សេដ្ឋីរូបសង្ហាខាងលើ បានប្រារព្ធឡើងយ៉ាងអធិកអធម អញ្ជើញភ្ញៀវសុទ្ធតែអ្នកសិល្បៈល្បីៗ និង អ្នកនៅក្នុងសង្គមជាន់ខ្ពស់ចូលរួម ។

ថ្វីដ្បិតតែជីវិតជោគជ័យមានគ្រប់សព្វមិនខ្វះអ្វី មិនថាលុយ ឡាន រស់នៅក្នុងវីឡាធំស្កឹមស្កៃ ព្រមទាំងមានស្វាមីស្រឡាញ់ថ្នាក់ថ្នម ប៉ុន្ដែ Mew Nittha បានអះអាងថា នាងនៅតែបន្តជីវិតជាអ្នកសិល្បៈ ព្រោះនាងស្រឡាញ់អាជីពមួយនេះខ្លាំងណាស់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook