Connect with us

កងកម្លាំងប្រដាប់អាវុធ

កសិករបណ្តុះផ្សិតចំបើង ចែករំលែកបទពិសោធន៍គ្នាដើម្បីផលិតបន្លែសរីរាង្គឱ្យបានច្រើនមុខរួមគ្នាទប់ស្កាត់បន្លែនាំចូល

កសិករនៅភូមិឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង អនុវត្តគម្រោងសាកវប្បកម្មកម្ពុជាបណ្តុះផ្សិតចំបើងទទួលបានទិន្នផលល្អ មានទីផ្សារ បញ្ជាទិញច្រើន អាចរកចំណូលបានជាងដាំបន្លែផ្សេងៗ ដូចនេះកសិករផ្សេងទៀត អាចមកសិក្សាយកបច្ចេកទេសទៅអនុវត្តបន្តបាន ដោយមិនចំណាយប្រាក់ ។

ក្នុងឱកាសចុះពិនិត្យសកម្មភាព កសិករបណ្តុះផ្សិតចំបើង កាលពីថ្ងៃទី ០២ខែសីហាឆ្នាំ២០២២ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានលើកទឹកចិត្តទៅកសិករ ដែលមានផ្ទៃដីនិងមានលទ្ធភាពសូមឱ្យបង្កើតផលរបរ ចិញ្ចឹម សត្វ ចិញ្ចឹមត្រី ដំាបន្លែ បណ្តុះផ្សិត ដើម្បីកែប្រែជីវភាពរស់ នៅឱ្យបានធូរធារ។

លោកបន្តថា៖មុខរបរទាំងនេះវាមិនទាមទារឱ្យមានផ្ទៃដីធំទេ សំខាន់ឈរលើកត្តាច្នៃប្រឌិត ប្រឹងប្រែងព្យាយាមនិងខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។

ជាពិសេសឥឡូវដោយមានការយកចិត្តទុក ដាក់ពីរាជរដ្ឋាភិបាលគ្រប់ភូមិគ្រប់ឃុំតែងតែមានមន្ត្រីកសិកម្មទទួលបន្ទុក ហើយយើងអាចទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានពីមន្ត្រីបច្ចេកទេសយើងបាន ចំពោះខ្ញុំ ខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំងណាស់ ចំពោះការខិតខំប្រឹងប្រែង ហើយខ្ញុំនឹងសំណូមពរ ហើយពាំនាំនូវស្នាដៃនេះទៅចែកជូនជូន ដល់កសិករផ្សេងៗទៀត ដើម្បីឱ្យគាត់បានមករៀន សូត្រពីទីតាំងនេះ ដើម្បីឱ្យគាត់បានរីកចម្រើន ទទួលបានលទ្ធផលដូចប្រជាកសិករនេះដែរ ។

លោកឈឹម សិទ្ធ កសិករមានមុខរបរបណ្តុះផ្សិតចំបើង នៅភូមិឃុំកំភុន ស្រុកសេសានបានទទួលស្គាល់ថា៖ភាពឧស្សាហ៍ព្យាយាមពិតជាទទួលបានជោគជ័យ ហើយបច្ចុប្បន្ន លោកកំពុងពង្រីករោងបណ្តុះផ្សិតចំបើងបន្ថែមទៀត ដើម្បីផលិតឱ្យបានច្រើន សម្រាប់នាំចេញទៅលក់នៅទីផ្សារ បានប្រកួត ប្រជែងជាមួយបន្លែនាំចូលពីតំបន់ផ្សេងៗផង។

លោកបន្កថា៖បច្ចេកទេសបណ្តុះផ្សិតចំបើងលោកអាចបង្ហាត់បង្ហាញដល់កសិករផ្សេងៗទៀតបានប្រសិនពួកគាត់ចង់ចេះ និងមកសិក្សានៅទីតាំងផ្ទាល់ដែលកំពុងអនុវត្តជាក់ស្តែងនេះ(សំឡេង)ពីដំបូងយើងផ្អាប់ចំបើង ក្នុងរយៈពេលចាប់ពី ៥ ថ្ងៃទៅដល់ ១០ ថ្ងៃ បន្ទាប់មកយើង យកវាមក មូរ ដាក់ក្នុងរោងនឹងទៅ ហើយយើងមានជីកំប៉ុស ជាអាហាររបស់វា ដូចជាសំដីស្រូវ ចំបើង សំបកផ្លែសណ្ដែកសៀង មានកន្ទក់ ចុងអង្ករ យើងលាយបញ្ចូលគ្នាហើយយើងយកទៅផ្អាប់ រយៈពេលមួយយប់មួយ ថ្ងៃ ទៅដាក់លើចំបើង ហើយបានយើងយកវាទៅចំហុយក្នុងរយៈពេល ៥ម៉ោង ហើយទុកវាឱ្យត្រជាក់ បានមួយ យប់មួយថ្ងៃទើបយើងដាក់មេផ្សិតចំបើងនឹងចូល។

លោកកែវជឿន កសិករដាំដំណាំបន្លែ នៅភូមិការតូត បានបញ្ជាក់ថា៖ បច្ចុប្បន្នកសិករភាគបាននាំគ្នាដំាបន្លែច្រើនគ្នានិងខ្លះទៀតបានផ្លាស់ប្តូរទំលាប់នែការដាំដុះ គ្រាន់ តែកសិករមួយចំនួនពុំទាន់ បានសិក្សាបច្ចេកទេសច្បាស់ លាស់ និងខ្លះទៀតពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នាំយកបច្ចេកទេសថ្មីនេះទៅអនុវត្តនៅឡើយទេ។

លោក បន្ថែមថា៖ការដាំបន្លែជាកត្តាចំបងក្នុងការដោះ ស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងបានកាត់បន្ថយការទៅដើរស៊ីឈ្នួល លក់កម្លាំងពលកម្ម ការពឹងផ្អែកលើផលអនុផលព្រៃឈើ និងការចុះទូកទៅធ្វើនេសាទដែលនាំឱ្យ ជួបហានិភ័យផ្សេងៗនៅក្នុងរដូវបិទនេសាទនេះ។

សូមបញ្ជាក់ថា៖ការផលិតបន្លែសរីរាង្គកសិករខេត្តស្ទឹង ត្រែងផលិតបានលើផ្ទៃដីមានប្រមាណតែជិត៦០០ហិចតាតែប៉ុណ្ណោះ បើគិតជាភាគរយបានតែជាង១២%ក្នុងផែនការឆ្នាំ៤.៩២០ហិចតា ដោយ សារតែផ្ទៃដីមួយចំនួនកសិករបានបង្វែរពីដាំបន្លែទៅដាំ ដំណាំរួមផ្សំវិញ ដូចជាឪឡឹក- ត្រសក់ស្រូវ- ពោត- ដំឡូងជ្វា -សណ្តែកបាយ -និងល្អជាដើម ដែលធ្វើឱ្យការ ផលិតបន្លែមានបរិមាណថយចុះនៅក្នុងត្រីមាសទី៣ក្នុងឆ្នាំនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook