Connect with us

ព័ត៌មានទាន់ហេតុការណ៍

បើ​តៃវ៉ាន់​និង​ចិន​វ៉ៃ​គ្នាម៉ែននុះ តើពិភពលោក​នឹងជួបផលវិបាកយ៉ាងណាខ្លះ​!ដូចជាខ្វះខាត​ស្មា​ត​ហ្វូន កុំព្យូទ័រ និង​ឧបករណ៍​ចាប់​សញ្ញា​លើ​ហ្វ្រាំងរថយន្ត​យ៉ាងធ្ងន់ធ្ងរ​

Soeun04Aug2022តៃបុិ-ដេល្លី​ម៉េល​- ៖ ក្តីបារម្ភ​ធំៗ​ត្រូវបាន​បញ្ឆេះ​នៅក្នុងរោងចក្រ​ឧស្សាហកម្ម​បច្ចេកវិជ្ជា​ជុំវិញ​ការផ្គត់ផ្គង់ ប្រសិនបើ​ចិនប្រើកម្លាំងចូល​ឈ្លានពាន​កោះតៃវ៉ាន់នោះ​ចំ​ពេល​មាន​ភាព​តានតឹង​កើន​ឡើង​រវាង​ភាគី​ទាំងពីរ​។​

ហើយ រោងចក្រ​ផលិត​បន្ទះ​ឈីប​ទំនើប​បំផុត​នៅលើ​ពិភពលោក​នៅ​លើ​កោះ​នេះដែរ នឹង​ត្រូវ​ចាត់ទុក​ថា “​មិនអាច​ដំណើរការបាន​”​ដែល​ធ្វើឱ្យ​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​ធ្លាក់ចូល​​ទៅក្នុង​ភាពច្របូកច្របល់ ដែល​បណ្តាល​ឱ្យ​មាន​ការ​ខ្វះខាត​ស្មា​ត​ហ្វូន កុំព្យូទ័រ និង​ឧបករណ៍​ចាប់​សញ្ញា​លើ​ហ្វ្រាំង​រថយន្ត (Brake Sensor)​។​ហើយក្តៅៗថ្មីចែសនេះ​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​ប្រធានសភា​អាម៉េរិក បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ បើទោះបីជា​មាន​ការ​ព្រមានខ្លាំងៗ​ម្តង​ហើយ​ម្តងទៀត​ពី​ទីក្រុងប៉េកាំង​កុំ​ឱ្យលោកស្រីទៅ​ធ្វើ​​ទស្សនកិច្ច​លើកោះសេរីនេះ​ក្តី ដោយ​អះអាង​ថា វា​ជា​ការរំលោភ​លើ “​គោលការណ៍​ចិន​តែមួយ​”​។​

ការប្រមានខ្លាំងៗពីមហាយក្យចិនក៏ដោយក៏​លោកស្រី​បាន​ទៅដល់​ទីក្រុង​តៃប៉ិ​កាលពី​យប់​ថ្ងៃទី​២​សីហា ហើយ​ត្រូវបាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស យ៉ូ​សេប វូ (Joseph Wu)​មុនពេល​ក្រសួងការបរទេស​ចិន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​​ហៅ​វា​ថា​ជា​ការ​មិន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការជំទាស់​ដ៏​ខ្លាំងក្លា​របស់​ទីក្រុងប៉េកាំង។​

​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​សំរាប់ Apple គឺ​ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) បាន​ព្រមាន​ថា    សង្គ្រាម​រវាង​តៃវ៉ាន់​និង​ចិន​នឹង​ធ្វើឱ្យ​”​ចាញ់​ទាំង​​អស់​គ្នា​”មិនមាននរណាឈ្នះ នោះទេ ដោយ​បង្ក​ឱ្យមានភាំ​ចលាចល​ផ្នែក​សេដ្ឋកិច្ច​។​

លោក ម៉ាក លីវ (Mark Liu)​ប្រធាន​ក្រុមហ៊ុន TSMC បាន​និយាយ​​ថា រោងចក្រ​ផលិត​បន្ទះ​ឈី​បរបស់ខ្លួន ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំ​បំផុត​របស់​ពិភពលោក នឹង​មិន​អាច​ដំណើរការ​បាននោះ​ទេ ប្រសិនបើ​ចិន​ប្រើកម្លាំងចូលឈ្លានពានមែននុះ​។​

ហើយលោកម៉ាក លីវ​បាន​ប្រាប់ CNN ថា “​គ្មាន​នរណាម្នាក់​អាច​គ្រប់គ្រង​ក្រុមហ៊ុន TSMC ដោយ​កម្លាំង​បានទេ​ ប្រសិនបើ​អ្នក​ប្រើ​កម្លាំងយោធា​ឬ​ការ​លុក​លុយ អ្នក​នឹង​ធ្វើ​ឱ្យ​រោងចក្រ TSMC​មិន​អាច​ដំណើរ​​ការ​បាន​ទេ​”​ “​ដោយសារ​តែ​នេះ​គឺជា​រោងចក្រ​ផលិត​ដ៏​ទំនើប​បំផុត​មួយ     វា​គឺ​អាស្រ័យ​ទៅលើ​ការតភ្ជាប់​គ្នា

ទាន់ពេលជាក់ស្តែងជាមួយ​អឺរ៉ុប ជាមួយ​ជប៉ុន ជាមួយ​សហរដ្ឋ​អាម៉េរិក​រាប់​ចាប់ពី​វត្ថុ​ធាតុ​​ដើម​រហូត​ដល់​សារធាតុ​គីមី​ដល់​គ្រឿងបន្លាស់ដល់​កម្ម​វិធី​វិស្វកម្ម​និង​ការធ្វើ​រោគ​វិនិច្ឆ័យ​”​។​

​លោក​បាន​ជំរុញ​ឱ្យទីក្រុង​ប៉េកាំង​គិត​ពី​រដង​មុនពេល​ធ្វើ​សកម្មភាព​ណាមួយ    ពីព្រោះ​ប្រទេស​ចិន​មាន​ចំណែក ១០ ភាគរយ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន TSMC ។​

​លោក​លីវ​បាន​សង្កត់ធ្ងន់ថា វា​នឹង​បង្ក​ឱ្យ​មាន​វិបត្តិ​ខ្សែសង្វាក់​ផ្គត់ផ្គង់ ដែល​នឹង​លាតសន្ធឹង​ដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ខែ​មុន​បាន​អនុម័ត​ច្បាប់​មួយ​ដើម្បី​ព្យាយាម​ប៉ះប៉ូវ​កង្វះខាត​បន្ទះ​ឈីប​។​

សូមបញ្ជាក់ថា៖​តៃវ៉ាន់​បាន​ផលិត​បន្ទះ​ឈី​បជាង ៦០ ភាគរយ​នៅលើ​ពិភពលោក​កាលពី​ឆ្នាំមុន ដោយ​លោក​លីវ​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​គិត​អំពី​វិធី​ដើម្បី​បញ្ចៀស​សង្គ្រាម ដូច្នេះ    ​”​ទើប​ម៉ាស៊ីនសេដ្ឋកិច្ចពិភព

លោក​អាច​​បន្ត​ដំណើរការ​បាន​”​។​  ​លោក​បាន​បន្ថែមថា មេរៀន​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន

​គួរតែ​ត្រូវបាន​រៀនសូត្រ    ព្រោះ​សង្គ្រាម​នៅ​ទីនោះ​បាន​បង្កើត​ស្ថានភាព “​ចាញ់ ចាញ់​” សម្រាប់​លោក​ខាងលិច​ក៏ដូចជា​រុស្ស៊ី​និង​អ៊ុ​យក្រែន​ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook