Soeun 04Aug 2022 ទីក្រុងគៀវ៖ ថ្ងៃព្រហស្បត្តិ៍ទី៤ខែសីហាឆ្នាំ២០២២ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យប្រធានាធិបតីចិន Xi Jinping បើកឱកាសសម្រាប់កិច្ចពិភាក្សា
ដោយផ្ទាល់ ហើយបញ្ជាក់ថាចិនមិនបានឆ្លើយតបនឹងសំណើនេះទេចាប់តាំងពីរុស្ស៊ីបានបើកការឈ្លាន
ពានអ៊ុយក្រែន។ទីភ្នាក់ងារព័ត៌មាន អ៊ីនហ្វូខេស (IQ)។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកប្រធានាធិបតី Xi បានបដិសេធមិនថ្កោលទោស
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ហើយបានរំលឹកឡើងវិញថា មិត្តភាពជាមួយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីនគ្មានដែនកំណត់ទេប្រការនេះអាចនឹងធ្វើឲ្យការពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែនជាបញ្ហាលំបាក
ទន្ទឹមនឹងនេះការចរចារវាងមេដឹកនាំអ៊ុយក្រែននិងចិនត្រូវបានកំណត់ត្រឹមការចរចាកម្រិតការទូតដូចជាការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បានប្រាប់កាសែត South China Morning Post ថា កិច្ចចរចាចុងក្រោយ រវាងអ៊ុយក្រែន និងចិនបានធ្វើឡើងកាលពីមួយឆ្នាំមុនបន្ទាប់ពីការលុកលុយរបស់
រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។
អ៊ុយក្រែនបានស្នើសុំការពិភាក្សាជាផ្លូវការជាមួយមេដឹកនាំចិន ប៉ុន្តែមិនបានទទួលចម្លើយនោះទេ ខណៈពេលដែលប្រធានាធិបតីលោក Zelensky បាននិយាយ វានឹងមានប្រយោជន៍ក្នុងការពិភាក្សា
ជាមួយមេដឹកនាំចិន។
មេដឹកនាំអ៊ុយក្រែនបាននិយាយ “ចិននៅតែមានឱកាសដើរតួនាទីវិជ្ជមានក្នុងការបញ្ចប់ជម្លោះនេះ ហើយ ក្នុងនាមជាមហាអំណាចមួយចិនគួរតែឈានជើងចូលហើយរកវិធីដោះស្រាយបញ្ហារបស់រុស្ស៊ី» ដោយ បន្ថែមថា«អ្នករាល់គ្នាស្រឡាញ់កូនមនុស្សគ្រប់គ្នាចង់រស់នៅដោយសន្តិភាព។
ទោះបីជាចិននៅតែគោរពសិទ្ធិរបស់អ៊ុយក្រែនក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនក៏ដោយក៏ប៉ុន្តែ ចិនមិនបានបោះឆ្នោតគាំទ្រសេចក្តីបង្គាប់របស់ ICJ កាលពីខែមីនាទេ បញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការ
យោធាជាបន្ទាន់ហើយបដិសេធមិនចូលរួមការដាក់ទណ្ឌកម្មរុស្ស៊ីដើម្បីផ្តាច់ខ្លួនលោក ប្រធានាធិបតី ពូទីន និងបន្ទោសសហរដ្ឋអាមេរិកចំពោះការបង្កជម្លោះជុំវិញការពង្រីករបស់ណាតូទៅកាន់អឺរ៉ុប
ខាងកើត៕





KYIV, UKRAINE – MARCH 05: People evacuate the city of Irpin, northwest of Kyiv, on day 10 of the Russia-Ukraine war on March 5, 2022. ( Wolfgang Schwan – Anadolu Agency )
