Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន កាណាដា បានពិភាក្សាលើផែនការនានាដើម្បីឈានទៅភាពជាដៃគូជាយុទ្ធសាស្ត្រនៅក្នុងឆ្នាំនេះ

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន -កាណាដា បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការដឹកនាំរបស់សហប្រធាន ឯកឧត្តម Dato’ Amran Mohamed Zin ប្រធានឧត្តមមន្ត្រីម៉ាឡេស៊ី និងឧត្តមមន្ត្រីនៃប្រទេសកាណាដា តំណាងឱ្យរដ្ឋមន្រ្តីបរទេសកាណាដា ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម Dato’ Amran Mohamed Zin ប្រធានឧត្តមមន្ត្រីម៉ាឡេ ស៊ី បានថ្លែងថា ឆ្នាំនេះជាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន កាណាដា កិច្ចសហប្រតិបត្តិការអាស៊ាន និងកាណាដា បន្តពង្រឹងលក្ខណៈបច្ចេកទេសរបស់កាណាដាក្នុងយន្តការដឹកនាំអាស៊ាន ដូចជា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំមន្ត្រីជាន់ ខ្ពស់ ស្តីពីឧក្រិដ្ឋកម្មអន្តរកាលរួមជាមួយនឹងការពិគ្រោះយោបល់ពីកាណាដា ។ ឯកឧត្តមបន្តថា ក្នុងនោះផងដែរ កាណាដា ក៏មានបំណងក្នុងការដំឡើងកម្រិតទំនាក់ ទំនងអាស៊ាន កាណាដា ឱ្យ ទៅជាដៃគូជាយុទ្ធសាស្ត្រនៅក្នុងឆ្នាំនេះ ។

សូមបញ្ជាក់ថា ប្រទេសកាណាដាបានក្លាយជាដៃគូសន្ទនាអាស៊ានក្នុងឆ្នាំ ១៩៧៧ ហើយជាដៃគូសន្ទនាសហការលើបញ្ហានយោបាយ និងសន្តិសុខ សមាហរណកម្មតំបន់ ផល ប្រយោជន៍សេដ្ឋកិច្ច កិច្ចសន្ទនាអន្តរជំនឿ ឧក្រិដ្ឋកម្មឆ្លងដែន និងប្រឆាំងភេរវកម្ម ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងវិស័យផ្សេងៗទៀត ។

ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកាណាដានៅអាស៊ីអាគ្នេយ៍កំពុងពង្រីកយ៉ាងឆាប់រហ័ស មិនត្រឹមតែក្នុងបរិមាណប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងវិស័យជាច្រើន រួម មានប្រេង និងឧស្ម័ន ការជីកយករ៉ែ បច្ចេកវិទ្យាខ្ពស់ ទូរគមនាគមន៍ កសិ-អាហារ សេវាកម្មហិរញ្ញវត្ថុ អាកាស ចរណ៍ និងទំនិញប្រើប្រាស់។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កាណាដា និងអា ស៊ានបានចាប់ផ្តើមការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា -អាស៊ាន (FTA)។

ប្រទេសកាណាដា និងអាស៊ាន គឺជាភាគីនៃសេចក្តីថ្លែងការណ៍រួមកាណាដា- អាស៊ានស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ដែលផ្តល់វេទិកាមួយសម្រាប់ប្រទេសកាណា ដា និងសមាជិកអាស៊ានដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីឱកាសពាណិជ្ជកម្ម និងការវិនិយោគ និងពង្រឹងការចូលរួមពាណិជ្ជកម្ម ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook