(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោកទន្តបណ្ឌិត ហោ អូន តំណាង លោកជំទាវ ពេជ្រ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ “THYDA” ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយ.គ.ក បាននាំយកនូវសម្ភារ: បរិក្ខាពេទ្យឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង តាមរយ:ក្រុមការងារយុជនគណបក្សខេត្តកំពង់ឆ្នាំង។

សម្ភារ:ទាំងនោះរួមមានៈ ខ្សែអុកស៊ីសែន សឺរ៉ាំង ហ្វឺត សុងនោម សម្ភារវះកាត់ ក្រណាត់ កំរាល ម្ជុល ប្រដាប់បឺតសារធាតុរាវ ស្រោមដៃ សំលៀកបំពាក់ពេទ្យ៘ សម្ភារ:ទាក់ទងការ រុំ និងថែទាំរបួស សម្ភារ:ជំនួយការថែទាំជម្ងឺ(Nursing Care)។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សៀត គឹមលៀង ប្រធានក្រុមការងារយុវជនខេត្ត និង លោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកជំទាវ ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូដែលបានគិតគូរយកចិត្តទុក្ខផ្តល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ឯកឧត្តមសៀត គឹមលៀង និងលោកលឹម លៀងងួន បានជូនពរសូមអោយលោកជំទាវ និង ឯកឧត្តមបណ្ឌិត ព្រមទាំងប្រតិភូ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច៕
