Connect with us

ព័ត៌មានទាន់ហេតុការណ៍

នុះកាន់តែក្តៅហើយចិន​បាញ់​កាំជ្រួច​ជុំវិញ​កោះ​តៃវ៉ាន់​ធ្វើឲ្យ​អាម៉េរិក​ថ្កោលទោស​តែរុស្ស៊ីគាំទ្រ

Soeun05Aug2022ប៉េកាំង(​ដេល្លី​ម៉េល​)៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី០៤ខែសីហាឆ្នាំ២០២២ ចិន​​បាន​បាញ់​កាំជ្រួច​ផ្លោង​និង​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ​រាប់​សិប​គ្រឿង​នៅ​ពេល​ខ្លួន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ធំ​បំផុត​មិន​ដែល​ធ្លាប់​មាន​នៅ​ជុំវិញ​​កោះ​តៃវ៉ាន់     នេះជា​ការបង្ហាញ​កម្លាំង​មួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ថ្កោលទោស​ថា        ​ជា​ប្រតិកម្ម​ជ្រុល​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​ទៅកាន់​​កោះ​ផ្តាច់ខ្លួន​របស់​ចិន​មួយ​នេះ​។​

​ចំពោះអ្នកនាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​របស់​រុស្ស៊ី​បាន​និយាយថា ចិន​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​ធ្វើ​សមយុទ្ធ​យោធា​ធំៗ​នៅ​ជុំវិញកោះ​តៃវ៉ាន់​និង​បាន​ចោទប្រកាន់​អាម៉េរិក​ថា ​​បញ្ឆេះ​ភាព​តានតឹង​នៅក្នុង​​តំបន់​ លោក ឌី​មី​ទ្រី ប៉េ​ស្កូវអ្នកនាំពាក្យវិមានបានបន្ថែម​ទៀតថា​«នេះ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​ចិន​ភាព​តានតឹង​ក្នុង​តំបន់​​​​នៅ​ជុំវិញ​តៃវ៉ាន់​បង្កឡើង​ដោយ​ដំណើរ​ទស្សនកិច្ច​របស់​​ណាន់​ស៊ី ផេ​ឡូ​ស៊ី ​វា​ជា​ដំណើរ​ទស្សនកិច្ច​មិនចាំបាច់​សោះ និង​ជា​ការ​បង្ករឿង​មិនចាំបាច់​ផងដែរ​»​។​

អ្នកនាំពាក្យ​សេត​វិមានលោក​ច​ន ឃឺ​ប៊ី កាលពីម្សិលមិញបានប្រាប់​អ្នកយក​ព័ត៌មាន​ថា «​ចិន​បាន​ជ្រើស​យក​ប្រតិកម្ម ​ជ្រុល​និងប្រើដំណើរ​ទស្សនកិច្ច​របស់​  លោក​ស្រី  ផេ​ឡូ​ស៊ី ធ្វើជា​លេស​មួយ​ដើម្បី​បង្កើន​សកម្មភាព​យោធា​បង្ករឿង​​នៅក្នុង​និង​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់​​កំដៅ​ពិតជា​ក្តៅ​ណាស់ តែ​ភាព​តានតឹង​អាចធ្វើអោយ​ថយ​ចុះ​មក​វិញ    ​ដោយ​ងាយ​ដោយ​គ្រាន់​តែ​ចិន​ឈប់​ធ្វើសមយុទ្ធ​យោធា​គឃ្លើន​ណាស់​ទាំង​នេះ​»​។​

ការធ្វើ​សមយុទ្ធ​យោធា​នេះទីក្រុងប៉េកាំងចាត់ទុក​វា​ថា​«​ចាំបាច់​និង​ត្រឹមត្រូវ​» និងបាន​បន្ទោស​អាម៉េរិក​និង​សម្ពន្ធមិត្ត​ចំពោះ​កំណើន​នៃ​ភាព​តានតឹង​នាពេលនេះ​។​

លោកស្រី​ហួ ជុន​យី​ង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា «​ក្នុងការ​ប្រឈម​នឹង​ការ​បង្ករឿង​ច្បាស់ក្រឡែត​នេះ​យើង​ត្រូវតែ​ចាត់វិធានការ​ស្របច្បាប់​និង​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យ​​ជាតិ​និង​បូរណភាព​ទឹកដី​»​។​

គួរបញ្ជាក់ថា៖  ​ប្រធានសភា​អាម៉េរិក​បាន​ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​និង​ពុធ ទោះជា​ចិន​ព្រមាន​ជា​បន្តបន្ទាប់​កុំ​អោយ​ទៅ​។​ជា​ការឆ្លើយតប​ចិន​បាន​ធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់​នៅ​តំបន់​ជាច្រើន​ជុំវិញ​​កោះ​តៃវ៉ាន់ ដោយ​តំបន់​ខ្លះ​ត្រូវ​មន្ត្រី​តៃវ៉ាន់​អះអាង​ថា​នៅក្នុង​ដែន​ទឹក​និង​ដែនអាកាស​របស់​តៃវ៉ាន់​ដល់​ទៅ​២០​គីឡូម៉ែត្រ​។​

​តៃវ៉ាន់​បាន​និយាយថា យោធា​ចិន​បាន​បាញ់​កាំជ្រួច​ផ្លោង​ធុន​Dongfeng​ចំនួន​១១​ដើម តែមិនបាន​និយាយថាកាំជ្រួច​ទាំងនេះ​ធ្លាក់​ទីណា ឬ​ហោះ​រំលង​កោះ​តៃវ៉ាន់​ទេ។​ជប៉ុន​ដែល​ជា​សម្ពន្ធមិត្ត​អា​ម៉េ​​រិក​បាន​និយាយថា កាំជ្រួច​ប្រាំបួន​ដើមដែលខ្លួនចាប់សញ្ញាបាន ​ត្រូវ​គេ​ជឿ​ថា​បាន​ហោះ​រំលង​កោះ​តៃវ៉ាន់​។​

​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ក៏​បាន​ធ្វើ​ការតវ៉ា​ទៅ​កាន់​ទីក្រុង​ប៉េកាំង​អំពី​សមយុទ្ធ​នេះ ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក ណូ​ប៊ូ​អុ គី​ស៊ី (Nobuo Kishi)​បាន​និយាយថា កាំជ្រួច​ប្រាំ​ដើម​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន​។​

សូមបញ្ជាក់ថា៖  ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយថា    ​យន្តហោះ​ប្រយុទ្ធ​ចិន​២២​គ្រឿង​បាន​ហោះ​ឆ្កងកាត់​ខែបន្ទាត់ក​ណ្តា​ល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​មួយ​ភ្លែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕


​ចិន​បាញ់​កាំជ្រួច​ផ្លោង​យ៉ាងតិច​១១​ដើម ដោយ​មួយចំនួន​ហោះ​រំលង​កោះ​តៃវ៉ាន់ ក្នុង​សមយុទ្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

Click to comment

Leave a Reply

Your email address will not be published.

Facebook