Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកស្រី Nancy Pelosi នឹង​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើងចំពេលមានភាពតានតឹងនុយក្លេអ៊ែរ

05Aug2022ទីក្រុងសេអ៊ូ៖ លោកស្រី Nancy Pelosiប្រធាន​សភា​អា​មេ​រិ​ក​ និង​សម​ភាគី​កូរ៉េ​ខាងត្បូង បាន​ធ្វើការ​ប្តេជ្ញា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ ​សីហា​ នេះ​ថា នឹង​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​រក្សា​ការ​រារាំង​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង និង​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​អា​វុ​.​ធ​នុយក្លេអ៊ែរ​របស់​របប​ក្រុង​ព្យុ​ង​យ៉ាង​។

ក្នុង​សេចក្តី​ប្រកាស​រួម​បន្ទាប់​លោកស្រី បាន​ជួប​ជាមួយ​ប្រធាន​សភា​កូរ៉េ​ខាងត្បូង ​លោក Kim Jin-pyo នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល អ្នក​ទាំង​ពីរ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​វិវត្តន៍​នៃ​ការ​គំ​រា​.​ម​កំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​។

សេចក្តី​ប្រកាស​បញ្ជាក់​ថា «​យើង​បាន​ព្រមព្រៀង​គ្នា​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទាំង​ពីរ​ដើម្បី​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ និង​សន្តិភាព​ជាក់ស្តែង តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ការ​សន្ទនា​ការទូត ដោយ​ផ្អែក​លើ​ការ​រារាំង​ដ៏​ខ្លាំងក្លា និង​យូរអង្វែង​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​»​។

សូម​បញ្ជាក់​ថា លោកស្រី Nancy Pelosi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាងត្បូង​នៅ​យប់​ថ្ងៃ​ពុធ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​មុន​ពេល​ជួប​ជាមួយ​ប្រធាន​សភា​កូរ៉េ​ខាងត្បូង និង​សមាជិក​សភា​ផ្សេង​ៗ​ទៀត​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល លោកស្រី​គ្រោង​នឹង​ទៅ​កាន់​តំបន់​សន្តិសុខ​រួម​នៅ​ជិត​ព្រំដែន​អន្តរ​កូរ៉េ​ដែល​មានការ​យាមកាម​យ៉ាង​តឹង​រឹង​។

​ លោក Yoon Suk-yeol​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ដែល​កំពុង​ធ្វើ​វិស្សមកាល​នៅ​ស​ប្តា​ហ៍​នេះ នឹង​មិន​ជួប​ជាមួយ​ប្រធាន​សភា​អា​មេ​រិ​ក​នោះ​ទេ        ក៏ប៉ុន្តែ​លោក​នឹង​និយាយ​ជាមួយ​លោកស្រី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​យោង​តាម​ការិយាល័យ​របស់​លោក​៕ (Reuters)

Picture
Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook