Connect with us

ព័ត៌មានទាន់ហេតុការណ៍

នុះស្ងាត់ៗយាន​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង

Soeun  05Aug 2022 សេអ៊ូ   (​ដេល្លី​ម៉េល​) ៖    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​សីហាឆ្នាំ២០២២កូរ៉េខាងត្បូង​បានបាញ់​បង្ហោះ​យាន​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​មួយគ្រឿង         ដែល​នឹង​រុករក​ទីកន្លែង​ចុះចត​នាពេល​អនាគត​។

​ផ្កាយរណប ដែល​បង្ហោះ​ដោយ​ក្រុមហ៊ុន SpaceX កំពុងធ្វើដំណើរ​ជុំវិញ​ផ្លូវ​កោង​ហើយ​ឆ្ងាយ​ដើម្បី​សន្សំ​សំចៃ​ប្រេង ហើយ​នឹង​ទៅ​ដល់​គន្លង​គោចរ​នៅ​ខែ​ធ្នូ​។​

​ប្រសិនបើ​ជោគជ័យ វា​នឹង​ចូលរួម​ជាមួយ​យានអវកាស​មក​ពី​សហ​រដ្ឋ​អាម៉េរិក​និង​ឥណ្ឌា​ដែល​កំពុង​ប្រតិបត្តិការ​ជុំវិញ​ព្រះ​ចន្ទ ព្រមទាំង​យាន​រុករក​របស់​ចិន ដែល​កំពុង​រុករក​ផ្នែក​ឆ្ងាយ​លើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​ឥណ្ឌា រុស្ស៊ី និង​ជប៉ុន មាន​បេសកកម្ម​នៅ​ឋាន​ព្រះ​ចន្ទ​ថ្មី ដែល​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​ឬ​ឆ្នាំក្រោយ​ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​មួយចំនួន​នៅ​សហរដ្ឋ​អាម៉េរិក និង​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​។​ហើយ​​បន្ទាប់មក​គឺ​ដល់​វេន​អង្គការ​ណា​សា​ដើម្បី​បាញ់​បង្ហោះ​រ៉ុក្កែត​ឋាន​ព្រះ​ចន្ទ​ដ៏​ធំ​របស់​ខ្លួន​នៅ​ចុងខែ​សីហា​។​

​បេសកកម្ម​តម្លៃ ១៨០ លាន​ដុល្លារ​របស់​កូរ៉េខាងត្បូង ដែល​ជា​ជំហាន​ដំបូង​របស់​ប្រទេស​ក្នុង​ការរុករក​ឋាន​ព្រះ​ចន្ទ គឺ​មាន​បំពាក់​នូវ​ផ្កាយរណប​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដែល​រចនា​ឡើង​ដើម្បី​ហោះ​​ពី​ចម្ងាយ​ត្រឹមតែ ១០០ គីឡូម៉ែត្រ​ពី​លើ​ផ្ទៃ​ព្រះ​ចន្ទ​។ អ្នកវិទ្យាសាស្ត្រ​រំពឹងថា​នឹង​ប្រមូល​ទិន្នន័យ​ភូមិសាស្ត្រ​និង​ទិន្នន័យ​ផ្សេង​ទៀត​យ៉ាងហោចណាស់​មួយ​ឆ្នាំ​ពី​គន្លង​ប៉ូល​ទាប​នេះ​៕

     ​ផ្កាយរណប​របស់​កូរ៉េខាងត្បូង​ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ក្រុមហ៊ុន SpaceX ទៅ​កាន់​ឋាន​ព្រះ​ចន្ទ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook