ហើយសមត្ថកិច្ចនៅកន្លែងនោះ បាននិយាយថា ជនរងគ្រោះទាំងអស់ទំនងជាជនជាតិថៃ។
សាក្សីបាននិយាយថា គេឮសម្លេងផ្ទុះចំនួនពីរនៅក្បែរបន្ទប់DJនិងឃើញផ្កាភ្លើងហើយភ្លើងបានឆាបឆេះយ៉ាងលឿន។ហើយមានមនុស្សប្រហែល៤០នាក់បានរងរបួសក្នុងអគ្គិភ័យ ក្នុងនេះប្រាំបីនាក់របួសធ្ងន់ធ្ងរ
ដោយសារលាកភ្លើងពេញខ្លួន ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងបានទាំងស្រុងដោយប្រើពេលអស់បីម៉ោង។
គួរបញ្ជាក់ថា៖ អគ្គិភ័យធំមួយក្នុងពិធីអបអរការចូលឆ្នាំថ្មីនៅក្លឹបមួយក្នុងទីក្រុងបាងកកកាលពីឆ្នាំ២០០៩ បានសម្លាប់មនុស្ស៦៧នាក់ និងរបួសជាង២០០នាក់៕



អ្នកពន្លត់ភ្លើងព្យាយាមទប់ទល់និងពន្លត់ភ្លើងនៅក្លឹបMountain Bក្នុងខេត្តឈុន ប៊ូរី កាលពីដើមថ្ងៃសុក្រ