Soeun06Aug2022ព្យុយ៉ាង៖ ថ្ងៃសៅរ៍ ទី ៦សីហាឆ្នាំ២០២២កូរ៉េខាងជើងបានថ្កោលទោសលោកស្រី Nancy Pelosi ប្រធានសភាអាមេរិក ដែលបានគាំទ្រដល់ការរារាំងប្រឆាំងកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសកូរ៉េខាងត្បូង។
លោកស្រី Nancy Pelosi និងសមភាគីរបស់គាត់គឺប្រធានសភាកូរ៉េខាងត្បូងលោក Kim Jin-pyo បានប្តេជ្ញាចិត្តកាលពីថ្ងៃព្រហស្បតិ៍ថានឹងសម្រេចឲ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ការថ្លែងរបស់លោកស្រី Pelosi គឺជាផ្នែកមួយនៃផែនការរបស់អាមេរិកដើម្បីបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។
KCNA ក៏បានរាយការណ៍ផងដែរថា លោកស្រី Pelosi កំពុងព្យាយាមបង្ហាញពីគោលនយោបាយអរិភាពរបស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើង និងគាំទ្រការបង្កើតអាវុធរបស់អាមេរិក។
«Pelosi ដែលជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពអន្តរជាតិដ៏អាក្រក់បំផុតបានបង្កកំហឹងរបស់ប្រជាជនចិនចំពោះការធ្វើដំណើរកាលពីពេលថ្មីរបស់គាត់ទៅកាន់កោះតៃវ៉ាន់» ។ នេះជាការថ្លែងរបស់ KCNA ក្នុងសេចក្តីប្រកាសថា។ «អាមេរិកនឹងបង់ខាតរាល់បញ្ហាទាំងអស់ដែលបង្កឡើងដោយ Pelosi នៅគ្រប់កន្លែងណាដែលគាត់ទៅ»។
សូមបញ្ជាក់ថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនសម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍៕





