Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រមុខ UN ព្រមានពីគ្រោះថ្នាក់នៃមហន្តរាយនុយក្លេអ៊ែរ ក្នុងថ្ងៃខួបនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើទីក្រុង Hiroshima

លោក ហ្គូទែររ៉ែស ធ្វើការកត់សម្គាល់បែបនេះ នាឱកាសដែលលោកចូលរួមការប្រារព្ធខួបលើកទី៧៧ នៃការទម្លាក់គ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ថ្លែងនាឱកាសនោះ ប្រមុខ UN រូបនេះក៏បានព្រមានដែរពីហានិភ័យនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ា និងតំបន់ ឧបទ្វីបកូរ៉េ ដែលលោកអះអាងថាសុទ្ធតែជាកន្លែងដែលប្រឈមមុខខ្ពស់នឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ។ លោក ហ្គូទែររ៉ែស បានគូសបញ្ជាក់បន្ថែមដូច្នេះថា «មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងនេះ (ហ៊ីរ៉ូស៊ីម៉ា) ក្នុងមួយពព្រិចភ្នែក …ដូច្នេះថាតើយើងទាំងអស់គ្នាបានរៀនអ្វីខ្លះពីមេរៀនដែលបានកើតឡើង លើទីក្រុងនេះ»

គួរបញ្ជាក់ថា មនុស្សច្រើនជាង ១៤០,០០០នាក់ បានស្លាប់ នៅពេល និងក្រោយ ទីក្រុងហ៊ីរ៉ូស៊ីម៉ារងការវាយប្រហារទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនេះរាប់បញ្ចូលទាំងអ្នកដែលស្លាប់ដោយសារធាតុវិទ្យុសកម្ម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook