Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យហើយកាលពីរសៀលថ្ងៃទី៥ខែសីហា ឆ្នាំ២០២២ដោយបានពិភាក្សាលើការងារសំខាន់ៗជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាតំបន់ និងសកលលោក។

ប្រទេសកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានថ្នាក់ដឹកនាំជា រដ្ឋមន្ត្រីការទេស ថ្នាក់ដឹកនាំតំណាង និងអ្នកពាក់ព័ន្ធចូលមក ប្រមាណជាង៣០ប្រទេស និងស្ថាប័ន។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញ លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ៦ ខែសីហានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងមោទនភាពដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ។

ឯកឧត្តមប្រាក់ សុខុនបន្តថា មិនមែនជារឿងងាយស្រួលទេក្នុងការរៀបចំនិងសម្របសម្រួលកិច្ចប្រជុំជាង ២០សំខាន់ៗ ជាពិសេសកិច្ចប្រជុំដែលមានប្រធានបទក្ដៅ និងចម្រូងចម្រាសប៉ុន្តែកម្ពុជាអាចធ្វើបាននេះគឺជាជោគជ័យដ៏ធំធេង។

ឯកឧត្តមប្រាក់សុខុនបានចាត់ទុក ព្រឹត្តិការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាព្រឹត្តិការណ៍ធំទី២ប្រចាំឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។

Click to comment

Leave a Reply

Your email address will not be published.

Facebook