Connect with us

កងកម្លាំងប្រដាប់អាវុធ

ញ្ហាអន្តរជាតិជាច្រើនពិបាកដោះស្រាយ និងស្មុគស្មាញព្រោះវាពុំមែនជារឿងថ្មី

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា មានរឿងជាច្រើនដែលពិបាកដោះស្រាយ ពិសេសស្ថានការណ៍អន្តរជាតិ តែមិនមែនជារឿងថ្មីនោះទេ ខណៈដែលរឿងខ្លះវាកើតឡើងច្រើន ទសវត្សរ៍មកហើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បូកសរុបការងារកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្របខ័ណ្ឌអាស៊ាន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា រឿងជាច្រើនដែលបានកើតមានឡើងហើយពិបាកដោះស្រាយនោះមាន ដូចជា មីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ ដោយ យើងបានឮច្រើនទសវត្សរ៍មកហើយ បញ្ហាអ៊ុយក្រែន រីឯបញ្ហាសមុទ្រចិន និងបញ្ហាតៃវ៉ាន់ ក៏មិនមែនជារឿងថ្មីនោះទេ ខណៈដែលកិច្ចប្រជុំតែមួយនេះ មិនអាចដោះស្រាយបញ្ហាទាំងនោះ បានដែរ? ហើយកិច្ចប្រជុំពីមុនមកក៏មិនបានដោះស្រាយបញ្ហាទាំងនោះដែរ ។

ឯកឧត្តមបញ្ជាក់ថា បញ្ហាដែលស្មុគស្មាញពិបាកដោះស្រាយគឺវាពាក់ព័ន្ធខ្លាំងទៅនឹង ការប្រកួត ប្រជែងរវាងប្រទេសមហាអំណាច នៅក្នុងតំបន់របស់យើង ដែលនោះបានប៉ះពាល់នូវឥទ្ធិពលខ្លាំង ទៅដល់តំបន់អាស៊ានក៏ដូចជាសកលលោក ។

យ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថា អាស៊ានបាននិងកំពុងខិតខំដោះស្រាយវិបត្តិនៅ មីយ៉ាន់ម៉ា ដើម្បីអាចវិលមករកស្ថានភាពដើម ខណៈបញ្ហាអន្តរជាតិផ្សេងៗទៀតបានកំពុងចូលរួមដោះស្រាយ យ៉ាងស្វិតស្វាញ ដើម្បីរក្សាបានសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook