Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្ននេះព្រះរាជសុខភាពសម្តេចក្រុមព្រះ នរោត្តមរណប្ញទ្ឋិ មានភាពល្អប្រសើរខ្លាំងណាស់

ស្ថានភាព​ព្រះរាជ​សុខភាព សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មក​ដល់​ពេល​នេះ​មាន​ភាព​ធូរស្បើយ​ច្រើន​ហើយ ប៉ុន្តែ​ដោយសារ​ស្ថានភាព​មេរោគ​កូ​វី​ដ​១៩ ព្រះ​អង្គ​នឹង​មិន​ទាន់​កំណត់​ច្បាស់​អំពី​ការ​យាង​ចេញពីបារាំងមក​មាតុប្រទេស​វិញ​នៅឡើយ​ទេ ។​

នេះ​បើ​យោង​តាម លោក អ៊ា ឃី​ម៉េ​ង ឧបការី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​បាន​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​ស្មី​កម្ពុជា​ស្រង់​ប្រសាសន៍​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ២០២១​នេះ ។​

​យ៉ាងណា​ក៍ដោយ បើ​តាម​លោក អ៊ា ឃី​ម៉េ​ង​ដដែល សម្តេចក្រុមព្រះ ព្រះ​អង្គ​ត្រូវ​តែ​យាង​មក​កម្ពុជា​វិញ ដើម្បី​ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ពីព្រោះ​បើ​អត់​មានព្រះអង្គ យាង​មក​ទេ រាល់​កិច្ចការ នៅ​ក្នុង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺ​គាំង មិន​មាន​អ្នក​ណា ដែល​មាន​សិទ្ធិ សម្រេច​កិច្ចការ​ធំ​ៗ​។​

​គួ​រំ​ឮ​កថា អតីត​ព្រះប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តីទី១ និងជាដៃគូ​នយោបាយ​ដ៍​ស្រួច​ស្រាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ ស្ថិត​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុ​ក ផល្លា ទទួលមរណភាព ហើយ​ព្រះ​អង្គ​បាន​រង​របួសធ្ងន់ និង​អង្គរក្ស​រង​របួស​ផង​ដែរ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook