ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ និងបន្តថែទាំ និងរក្សាទុកដើមឈើ ចំនួន៣ដើម ដែលមាន អាយុកាល ជាង៣០០ឆ្នាំដែលស្ថិតនៅក្នុងសួនច្បារ កាណាឌីយ៉ា សង្កាត់វត្តភ្នំក្នុងខណ្ឌដូនពេញ។ នេះបើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការប្រកាសនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ នាឪកាសលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនសដោយផ្ទាល់។
នាឪកាសនោះ លោក ឃួង ស្រេង បានថ្លែងថាដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ។

លោកអភិបាលរាជធានីភំ្នពេញ ក៏បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន បន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕