Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាសនឹងត្រូវអនុវត្តឆាប់ៗនៅកម្ពុជា

ដើម្បីសុវត្ថិភាព រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរត្រៀមដាក់ឲ្យដំណើរការនូវការអនុវត្តន៍ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស ដែលជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀត ក្នុងការចូលរួមគោរពតាមនិយាម និងការណែនាំរបស់អង្គការអាកាចរស៊ីវិលអន្តរជាតិ។

កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការត្រៀមដាក់អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System-GTAS) ត្រូវបានក្រុមការងារអន្តរក្រសួង អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) រៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិក សមាជិការនៃក្រុមការងារអន្តរក្រសួង អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាសប្រតិបត្តិករហោះហើរជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ ៥០ នាក់។

គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺដើម្បីផ្សព្វផ្សាយខ្លឹមសារប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យដំណើរការប្រើប្រាស់ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស, សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ អន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃ ហានិភ័យអ្នកដំណើរតាមផ្លូវអាកាស, សេចក្តីព្រាងសេចក្តីណែនាំ អនុវត្តស្តីពីកាតព្វកិច្ច និងវិធីសាស្ត្រ ផ្តល់ទិន្នន័យអ្នកដំណើរតាមផ្លូវអាកាស អមដោយសេចក្តីណែនាំ Cambodia API Operation Manual និងសេចក្តីណែនាំ Cambodia PNR Operation Manual ដល់ប្រតិបត្តិករហោះហើរជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ។

អនុលោមតាមការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញប្រកាសអន្តរក្រសួងលេខ ៥៥៤ សហវ ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងគោលបំណងដាក់ឱ្យដំណើរការ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរ តាមផ្លូវអាកាស ដើម្បីទទួលព័ត៌មានអ្នកដំណើរជាមុន និងកត់ត្រាឈ្មោះអ្នកដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្ដាប្រតិបត្តិករហោះហើរជាតិ និងអន្តរជាតិ និងក្រុមហ៊ុនហោះហើរ ជាលក្ខណៈឯកជនពាណិជ្ជកម្ម ដែលរាល់ទិន្នន័យរបស់អ្នកដំណើរ តាមផ្លូវអាកាស ត្រូវរក្សាជាការសម្ងាត់។

ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ និងមានសមត្ថភាពអាចទទួលព័ត៌មា នអ្នកដំណើរជាមុន នូវទិន្នន័យមួយចំនួនដូចខាងក្រោម៖

១៖ ទទួលយកទិន្នន័យអ្នកដំណើរ ជាមុនតាមផ្លូវអាកាស ពីក្រុមហ៊ុនអាកាសចរ
២៖ ផ្ដល់ព័ត៌មានអ្នកដំណើរទៅ អាជ្ញាធរមានសមត្ថកិច្ចជាមុន មុនពេលហោះហើរ ផ្អែកតាមទិន្នន័យសំបុត្រយន្តហោះ និងការផ្ដល់ព័ត៌មានអ្នកដំណើរនៅពេល Check-In
៣៖ ធ្វើសន្ធានកម្មទិន្នន័យ (Interface) ជាមួយប្រព័ន្ធដទៃទៀតបាន
៤៖ អភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង (Open Source)
៥៖ តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage)
៦៖ ផ្ដល់ព័ត៌មានជាមុនដើម្បីវិភាគលើហានិភ័យ ការងារសំខាន់ៗមួយចំនួនដូចជា បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសគ្រឿងញឿន និងបទល្មើសឆ្លងដែននានា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook