Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ប្រកាសចេញអនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ)

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន ចេញអនុក្រឹត្យ ស្តីពី និរាករណ៍អនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)ស្ថិតក្នុងរាជធានីភ្នំពេញ។

ដោយបញ្ជាក់ថា, ត្រូវទុកជានិរាករណ៍ អនុក្រឹត្យលេខ ២១ ៩. អឲ| បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួល ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ ) ស្ថិតក្នុងរាជធាឌីភ្នំពេញ។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook