Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្តល់​ជំនួយឥតសំណង់ជាង​១៨​ម៉ឺន​ដុល្លារ ជួយជំរុញគម្រោង​មួយនៅ​ខេត្តកំពង់ចាម

រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា ចំនួន១៨២,០៣៥ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្ត «គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម ឆ្នាំទី២»។

ពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយ ក្នុងគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុននេះ ត្រូវបាននធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេស នៃអង្គការ PHJ។

គម្រោងអង្គការ PHJ មានគោលបំណង កាត់បន្ថយអត្រាមរណភាព នៃកុមារអាយុក្រោម ៥ឆ្នាំ និងលើក កម្ពស់សុខភាពកុមារ តាមរយៈការភ្ជាប់បណ្ដាញ រវាងបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តសុខភាព នៅក្នុងសហគមន៍ ។គម្រោងនេះ ក៏រួមបញ្ជូលទាំងការរៀបចំ វគ្គបណ្ដុះបណ្ដាល ស្ដីពី ការលើកកម្ពស់អាហារូបត្ថម្ភ ទៅដល់ក្រុមទ្រទ្រង់សុ ខភាពភូមិ (VHSG) ដោយពួកគេ នឹងអាចបង្ហាញពីរបៀបរៀបចំអាហារ ដែលមានជីវជាតិ ជាមួយនឹងគ្រឿងផ្សំក្នុងស្រុកនៅ ក្នុងសហគមន៍របស់ពួកគេ។

ឱកាស​នោះផងដែរ ឯកអគ្គរាជទូត​ជប៉ុន លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បានបញ្ជាក់ថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយ ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោង»។

លោក ក៏បាន​រំលឹកថា ជប៉ុន​បានចាប់ផ្តើម​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ចាប់តាំងពី​ឆ្នាំ​២០០២​មក ដើម្បី​ជួយ​ដល់​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្នុងប្រទេស ឬ​តំបន់​កំពុងអភិវឌ្ឍន៍​។​

​លោក​បាន​បន្ថែមថា រហូតមកដល់​ពេលនេះ ស្ថានទូត​ជប៉ុន បានផ្តល់​ជំនួយ​ជាង​១៣០​គម្រោង​នៅ​កម្ពុជា ដោយ​គម្រោង​នីមួយៗ រួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។​

ចាប់ពី​ឆ្នាំ​២០០៣​មក អង្គការ​មូលនិធិ​ជប៉ុន (People Hope Japan) ចូលរួម​ក្នុង​ការណែនាំ​បច្ចេកទេស​ដល់​បុគ្គលិក​មណ្ឌល​សុខភាព ឆ្មប​មូលដ្ឋាន ព្រមទាំង​ការអប់រំ​សម្រាប់​សហគមន៍​នីមួយៗ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook