Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរខេត្តស្ទឹងត្រែង លើក ទឹកចិត្តដល់ប្រជាកសិករចិញ្ចឹម គោ ក្របីឱ្យបានច្រើន ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ

អាជ្ញាធរខេត្តស្ទឹងត្រែង លើកទឹកចិត្តដល់ប្រជាកសិករឱ្យចិញ្ចឹម គោ ក្របីឱ្យបានច្រើន ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរ ពិសេសបង្កើនការផ្គត់ផ្គង់សាច់នៅទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់កាត់បន្ថយការនាំចូល សាច់ពីក្រៅប្រទេស ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែងបានមាន ប្រសាសន៍ថា វិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ ។ដូច្នេះ ប្រជាពល រដ្ឋត្រូវបង្កើនការចិញ្ចឹសត្វជាលក្ខណ:គ្រួសារក្តីនិងអាជីវ កម្មក្តីឱ្យបានច្រើនថែមទៀតដោយធ្វើយ៉ាងណាផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានគ្រប់ គ្រាន់កាត់បន្ថយការនាំចូល សាច់ពីក្រៅទេស ដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ឯកឧត្តមបន្តថា កាលណាប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាចិញ្ចឹមសត្វឱ្យបានកាន់តែច្រើន នោះនឹងធ្វើឱ្យជីវភាពក្នុងគ្រួសារ និងសហគមន៍កាន់តែធូរធារ ។ «ទន្ទឹមនឹងនេះក៏យើងផ្សារភ្ជាប់ទៅនឹងការងារចិញ្ចឹមសត្វព្រោះថាបងប្អូនប្រជាពលរដ្ឋមើលទៅឃើញថា ដីនៅទីនេះធំទូលាយវាអំណោយផលដល់ការចិញ្ចឹមព្រោះការចិញ្ចឹមសត្វនេះក៏ជាកត្តាមួយរួមចំណែក នឹងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមគ្រួសារនិងនៅតាមមូល ដ្ឋានរបស់យើងផងដែរ»។

ឯកឧត្តមក៏ជំរុញដល់កសិករត្រូវយកចិត្តទុកដាក់លើការចិញ្ចឹមតាមបែបវិធានជីវ: សុវត្ថិភាព, កែលម្អ ពូជ-ចំណី និងជំរុញការចិញ្ចឹមតាមបែបពាណិជ្ជកម្ម និងនាំចេញ ព្រោះថាបច្ចុប្បន្នទីផ្សារសត្វទាំងក្នុង និងក្រៅស្រុក កំពុងត្រូវការបើយើងចិញ្ចឹមបានវានឹងធ្វើឱ្យជីវភាពពួកគាត់ មានភាពប្រសើរឡើង ស្របទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតែងលើកកម្ពស់ជានិច្ចលើវិស័យនានាពិសេសវិស័យកសិកម្ម ។

សូមបញ្ជាក់ថា នៅទូទាំងខេត្តស្ទឹងត្រែងមានសត្វគោ ចំនួន ៣១.៣០២ក្បាល ក្របី ចំនួន៣៧.៣៥០ក្បាល ក្នុងនោះ ក្រុងស្ទឹងត្រែង មានសត្វគោចំនួន ៤.៩៦៨ក្បាល និងសត្វក្របី ៤.៧៧០ក្បាល៕

Click to comment

Leave a Reply

Your email address will not be published.

Facebook