Connect with us

កងកម្លាំងប្រដាប់អាវុធ

រកឃើញជើងខ្លាំង នៃការប្រកួតកីឡា ស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២

ខេត្តបាត់ដំបង ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអនុប្រធាន ក្នុងនាមគណ:កម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញ អធិបតីក្នុងកម្មវប្រគល់ជយលាភី ដល់កីឡាករ-កីឡាការិនី នៃការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្ត ប្រចាំ ឆ្នាំ២០២២ ។សម្រាប់ជនបញ្ញាខ្សោយ ដែលមាន៣ វិញ្ញាសា៖ គឺ វិញ្ញាសាអត្តពលកម្ម ប៊ូល និងបាល់ទាត់ មានគ្រូបង្វឹក គណៈកម្មការបច្ចេកទេស អាណាព្យាបាល និងកីឡាករ កីឡាការិនី សុរបប្រមាណ ១៥០ នាក់ មកពីខេត្តបន្ទាយមានជ័យ និងស្រុកជុំវិញខេត្តបាត់ដំបង ។ កីឡាករសរុប មានចំនួន ៤៩នាក់ ស្រី១៣នាក់ ក្នុងនោះកីឡា បាល់ទាត់មាន ៣ ក្រុម ២៤នាក់រួមមានបាត់ដំបងអក្សរ A បាត់ដំបងអក្សរ B និងខេត្តបន្ទាយមានជ័យ ចំពោះកីឡាអត្តពលកម្ម មាន ៥ នាក់ និងកីឡា-ប៊ូលឈើ ២០នាក់ ។

លទ្ធផល ៖ កីឡាអត្តពលកម្ម៖ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តបន្ទាយមានជ័យ និងចំណាត់ថ្នាក់លេខ៣ បានទៅលើខេត្តបាត់ដំបង ។ កីឡាប៊ូលឈើ ៖ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តបន្ទាយមានជ័យ និងចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តបាត់ដំបង រីឯកីឡាបាល់ទាត់ ៖ចំណាត់ថ្នាក់លេខ១បានទៅលើខេត្តបាត់ដំបង A ចំណាត់ថ្នាក់លេខ២ បានទៅលើបាត់ដំបង B និងចំណាត់ថ្នាក់លេខ ៣បានទៅលើខេត្តបន្ទាយមានជ័យ ។

លោក សែម សុខា បានមានប្រសាសន៍ថា សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អាណាព្យាបាលទាំងអស់ ដែលបានលះបង់ពេលវេលា មកចូលរួម ដើម្បីលើកស្ទួយ និងរួមចំណែកជួយលើវិស័យពិការភាព ជាពិសេសវិស័យកីឡា ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជានិច្ចកាលគណៈកម្មាធិការជាតិ ស្បេស្បាល់អឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ ពង្រឹងពង្រីកចលនា ស្ប៉េស្យាល់អូឡាំពិក ដល់បណ្តាខេត្ត នានា ព្រមទាំងបានបណ្តុះបណ្តាល មន្ត្រីជំនាញ ធ្វើការហ្វឹកហាត់ ដល់ជនពិការ ខ្សោយសតិបញ្ញា ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គម៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook