Connect with us

កងកម្លាំងប្រដាប់អាវុធ

លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ លើកឡើងថា ពិធីសែនក្បាលទឹកបង្ហាញ ឱ្យឃើញ ពីសញ្ញាណ ដ៏ល្អ នៃ ពហុជំនឿ និងទំនាក់ទំនងរបស់ប្រជាជនកម្ពុជានិងចិន

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានលើកឡើងថា ពិធីសែនក្បាលទឹក បានបង្ហាញឱ្យឃើញពី សញ្ញាណ ដ៏ល្អមួយ នៃ ទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងចិនតាម រយៈការគោរពប្រតិបត្តិពហុជំនឿ សាសនា និងប្រពៃណីវប្បធម៌។

ពិធីសែនក្បាលទឹកឆ្នាំនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយ ចិនរៀប ចំសែនជារៀងរាល់ឆ្នាំ។ដោយឆ្នាំនេះពិធីសែនក្បាលទឹកត្រូវនឹងថ្ងៃសុក្រ១៥ កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ហើយក៏ត្រូវនឹងថ្ងៃសីល និងពេញបូណ៌មី។

លោកបណ្ឌិត ជា មុនីឫទ្ធិ បញ្ជាក់ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២នេះ ទំនៀមទំលាប់ វប្បធម៌ នៃពិធីសែនក្បាលទឹកនេះ មិនមានប្រភពណាមួយបញ្ជាក់ថា កើតឡើងពីពេលណានោះទេ ប៉ុន្តែពិធីនេះ បាននាំចូលប្រទេសកម្ពុជាដោយជនជាតិចិនទៀជីវមករស់នៅកម្ពុជាតាមដងទន្លេមេគង្គចាប់ពីសតវត្សទី១៥មកម្លេះ ដោយច្របាច់បញ្ចូលជាមួយប្រពៃណី ទំនៀម ទម្លាប់របស់ខ្មែរផងដែរ។ លោកបណ្ឌិត បញ្ជាក់ថាពិធីសែនក្បាលទឹក បានបង្ហាញឱ្យឃើញពីសញ្ញាណ ដ៏ល្អ នៃ ពហុជំនឿ និងទំនាក់ទំនងរបស់ប្រជាជនកម្ពុជានិងចិនតាំងពី អតីតកាលរហូតមកដល់បច្ចុប្បន្ននេះ។

« ពិធីនេះជាសញ្ញាណនៃទំនាក់ទំនងដ៏ល្អ រវាងប្រជាជាតិនៃប្រទេស យើងទាំងពីរ  បានផ្សាភ្ជាប់ពីទំនាក់ទំនង  ការផ្សាភ្ជាប់បេះដូង រវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រតិបត្តិជាហូហែ នៃពិធីនេះ គឺជាការឈ្វេងយល់ ការចែករម្លែក ការរួមរស់ដោយសុខ ដុមនីយកម្មក្នុង ពហុវប្បធម៌  ពហុជំនឿរបស់ជនជាតិយើងទាំងពីរផងដែរ»។លោកបណ្ឌិត ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរួបនេះ បានបន្តថា ពិធីសែនក្បាលទឹកនេះ គេរៀបចំតែមួយព្រឹកឬមួយថ្ងៃប៉ុណោះ  ដើម្បីរម្លឹកថា ទឹកទន្លេមេគង្គចាប់ផ្តើមឡើងហើយ ជាការដឹងគុណដល់ទឹកទន្លេ ដែលបាននាំផ្តល់សារសំខាន់ក្នុងការស្រោចស្រពផលដំណាំ និប្រើប្រាស់ប្រចាំថ្ងៃជាពិសេស បានប្រាប់ដល់អ្នករស់នៅតាមដងទន្លេទាំង អស់មានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ផងដែរ។

 

Click to comment

Leave a Reply

Your email address will not be published.

Facebook