Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីមូលហេតុនៃការពលីជីវិត របស់គ្រូបង្វឹកលោតឆត្រយោង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមករាម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញញជាក់ថា លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង គឺបានពលីជីវិតដោយសារតែឧប្បត្តិហេតុលោតឆ័ត្រយោង ដោយសារឆ័ត្រព័ន្ធគ្នាបណ្តាលឲ្យមានគ្រោះថ្នាក់ និងម្នាក់ទៀតបាក់ជើង កាលពីព្រឹកថ្ងៃទី១៤ ខែមមករា ឆ្នាំ២០២១។

ប្រមុខការពារជាតិបានបញ្ជាក់ថា “ឧប្បត្តិហេតុបានកើតឡើងដោយសារឆ័ត្រព័ន្ធគ្នា បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់ម្នាក់ និងម្នាក់ទៀតបាក់ជើងរបួសធ្ងន់ ហើយនេះគឺជាគ្រោះមហន្តរាយធំណាស់ និងនៅពេលលោតទៅឆ័ត្របញ្ជាអត់ទាន់បានល្អវាមកព័ន្ធគ្នាធ្វើឲ្យមានគ្រោះថ្នាក់ មានការសោកស្តាយណាស់មិនមែនធម្មតាទេ យកមកដល់មន្ទីរពេទ្យស្លាប់មួយ”។

ចំណែកបញ្ជាការដ្ឋានទ័ពពិសេសបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមមករា ឆ្នាំ២០២១ លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថា លោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook